
អន្ដរជាតិ៖ អំឡុងការបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសជិតខាងរ៉ូម៉ានី និងម៉ុលដូវ៉ាកាលពីថ្ងៃអង្គារកន្លងទៅ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា សារគាំទ្រ ត្រូវតែបញ្ជូនដល់អ៊ុយក្រែន មុនពេលប្រមុខរដ្ឋសហភាពអឺរ៉ុប និងរដ្ឋាភិបាល ធ្វើការសម្រេចចិត្តដ៏សំខាន់ក្នុងជំនួបនៅទីក្រុងព្រុចសែលរបស់ពួកគេ។
ក្រុមមេដឹកនាំទាំងនេះ គ្រោងនឹងពិចារណាលើសំណើររបស់អ៊ុយក្រែន ក្នុងការទទួលបានស្ថានការជាបេក្ខភាពសហភាពអឺរ៉ុប ៕
