អ៊ុយក្រែន៖ មេដឹកនាំសហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ បានប្ដេជ្ញាគាំទ្រអ៊ុយក្រែនក្លាយជាសមាជិកភាពរបស់សហភាពអឺរ៉ុប ប៉ុន្តែពុំបានសន្យាផ្ដល់អាវុធធុនធ្ងន់បន្ថែមទៀតដល់អ៊ុយក្រែន តាមចំនួនដែលប្រទេសនេះនិយាយថា ខ្លួនត្រូវការដើម្បីទប់ការវាយរុលទៅមុខដ៏ខ្លាំងក្លារបស់កងទ័ពរុស្ស៊ីនៅក្នុងតំបន់ភាគខាងកើត។
មេដឹកនាំបារាំង អាល្លឺម៉ង់ អ៊ីតាលី និងរ៉ូម៉ានី ដែលបានជួបលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy នៅក្នុងទីក្រុង Kyiv ។ មេដឹកនាំទាំងអស់បានគាំទ្រអ៊ុយក្រែន ទៅរកការចូលជាសមាជិកនៅក្នុងប្លុកអឺរ៉ុប ជាវិធានការមួយដែលកំណត់ជាថ្មីថា អ៊ុយក្រែន នឹងជាផ្នែកសមាហរណកម្មរបស់អឺរ៉ុប ដោយមិនត្រឹមតែជារដ្ឋទ្រនាប់នៅជាយខាងកើតរបស់ប្លុកនេះទេ ។ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានថ្លែងថា លោក និងបណ្ដាមេដឹកនាំរួមដំណើរជាមួយលោកមកទីនេះ នាំយកនូវសារច្បាស់លាស់គឺអ៊ុយក្រែនជាចំណែកនៃគ្រួសារសហភាពអឺរ៉ុប។
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានថ្លែងថា លោក និងបណ្ដាមេដឹកនាំរួមដំណើរជាមួយលោកមកទីនេះ នាំយកនូវសារច្បាស់លាស់គឺអ៊ុយក្រែនជាចំណែកនៃគ្រួសារសហភាពអឺរ៉ុប។
ការបំពេញទស្សនកិច្ចរបស់ក្រុមមេដឹកនាំទាំងនេះ គឺដើម្បីប្រឆាំងនឹងការលើកឡើងដែលថា មេដឹកនាំទាំងនោះ ជាពិសេសប្រធានាធិបតីបារាំងលោក Emmanuel Macron ចង់ឱ្យមានការចរចាបញ្ចប់សង្គ្រាមភ្លាមៗ ទោះបីជាការវាយលុករបស់រុស្ស៊ីដណ្ដើមបានដែនដីមួយចំនួនហើយក៏ដោយ។ លោក Macron បាននិយាយថា អ្វីដែលលោកកំពុងនិយាយនៅថ្ងៃនេះគឺថា អ៊ុយក្រែនត្រូវឈ្នះសង្គ្រាមនេះ៕
អត្ថបទ៖ សុខមាន