សហរដ្ឋអាមេរិក៖ នគរបាលនិយាយថា ការបាញ់ប្រហារនៅព្រះវិហារមួយកន្លែងនៅជាយក្រុងមួយក្នុងរដ្ឋ Alabama បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និងម្នាក់រងរបួសកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ហើយជនសង្ស័យត្រូវបានចាប់ខ្លួននាំទៅកាន់មន្ទីរឃុំឃាំង។

ការបាញ់ប្រហារបានកើតឡើងនៅព្រះវិហារ Episcopal ជាយទីក្រុង Birmingham។ នគរបាលនិយាយថា ក្រុមមន្ត្រីបានប្រញាប់ប្រញាល់ទៅកាន់ព្រះវិហារនោះ បន្ទាប់ពីក្រុមអ្នកឆ្លើយតបបានទទួលការរាយការណ៍តាមទូរស័ព្ទ ក្នុងការបាញ់ប្រហារដ៏សកម្មមួយ។ នគរបាលនិយាយថា មនុស្ស ២នាក់ស្លាប់ និងម្នាក់ផ្សេងទៀតរងរបួសក្នុងការបាញ់ប្រហារនេះ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ជនសង្ស័យស្ថិតនៅក្នុងមន្ទីរឃុំឃាំង ប៉ុន្តែនគរបាលបានបដិសេធមិនបង្ហាញអត្តសញ្ញាណទាំងជនសង្ស័យ និងជនរងគ្រោះ និងបាននិយាយថា អ្នកបាញ់ប្រហារបានធ្វើសកម្មភាពតែម្នាក់ឯង ដែលជននេះបានដើរចូលមករកក្រុមមនុស្សនៅព្រះវិហារដែលកំពុងជួបជុំគ្នា និងបានចាប់ផ្តើមបាញ់ប្រហារ៕
អត្ថបទ៖ ប៊ុនថន