ការឆ្លងដែនតាមច្រកខេត្តបន្ទាយមានជ័យ កំពុងមមាញឹក ខណៈការធ្វើប័ណ្ណព្រំដែនកើនឡើង

2022/06/17 08:16:44 pm        571

បន្ទាយមានជ័យ៖ បច្ចុប្បន្ន ស្ថានភាពនៃការឆ្លងដែនចេញចូលប្រទេសថៃ តាមច្រកខេត្តបន្ទាយមានជ័យ ពិសេសតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កំពុងមានការ​មមាញឹក​ខ្លាំង ហើយប្រជាពលរដ្ឋទៅធ្វើប័ណ្ណព្រំដែន ក៏មាន ការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ នេះបើតាមការឱ្យដឹងពីអភិបាលខេត្តបន្ទាយមានជ័យ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៦ខែមិថុនា ម្សិលមិញ បានប្រាប់BTVថា ស្ថានភាពឆ្លងដែនរបស់ពលរដ្ឋចេញចូលប្រទេសថៃ កំពុងមានការកើនឡើង ហើយទោះបីមានការបើកច្រកទ្វារ អន្តរជាតិប៉ោយប៉ែត ក៏នៅមានពលករឆ្លងដែនមកពីថៃ តាម​ច្រកអូរបីជាន់ ស្ថិតក្នុងស្រុកអូរជ្រៅផងដែរ។ ចំណែកការធ្វើប័ណ្ណព្រំដែនវិញ មានការ​កើនឡើងខ្លាំង គឺចាប់តាំងពីថៃបើកព្រំដែន ​មានអ្នកទៅធ្វើជាច្រើនម៉ឺននាក់ហើយ ។

ឯកឧត្ដម បានបញ្ជាក់ថា ទោះស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បានល្អប្រសើរវិញក្ដី ប៉ុន្តែវិធានការទប់ស្កាត់ការឆ្លងជំងឺនេះតាមច្រកព្រំដែន ​នៅតែបន្តពង្រឹង រួមទាំងមានការអប់រំ​ផ្សព្វផ្សាយ ​បន្ថែមអំពីការបង្ការ និងអំពាវនាវដល់ពលករទៅទទួលការចាក់វ៉ាក់សាំង នៅតាមទីតាំង​ដែលអាជ្ញាធររៀបចំរួចរាល់។

កន្លែងមកឯកឧត្តម អ៊ុំ រាត្រី បានឲ្យដឹងថា ដោយសារមានកំណើនពលរដ្ឋឆ្លងដែនចេញចូល ប្រទេសថៃនោះ អាជ្ញាធរខេត្ត ​គ្រោងពិភាក្សាជាមួយភាគីថៃ ​បើកច្រកតំបន់២ទៀត ​គឺច្រកម៉ាឡៃ និងច្រកបឹងត្រកួន ។

នៅក្នុងខេត្តបន្ទាយមានជ័យមានកន្លែងធ្វើប័ណ្ណព្រំដែន ចំនួន២កន្លែង ទី១. នៅច្រកចេញចូលតែ មួយ ក្នុងបរិវេណសាលាខេត្ត ​និងមួយកន្លែងទៀត នៅក្រុងប៉ោយប៉ែត។ ​បើតាមរបាយការណ៍​រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីខែមេសា មានអ្នកធ្វើប័ណ្ណព្រំដែនចំនួនជាង ១ម៉ឺន៩ពាន់ប័ណ្ណ និងខែឧសភា មានចំនួនជាង ១ម៉ឺន៨ពាន់ប័ណ្ណ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm