អាជីវករក្នុងផ្សារកំពង់ប្រណាកខេត្តព្រះវិហារ សម្រុកចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីធានានិរន្តរភាពមុខរបរ

2022/06/17 08:37:29 pm        407

ព្រះវិហារ៖ អាជីវករលក់ដូរក្នុងផ្សារកំពង់ប្រណាកខេត្តព្រះវិហារ នៅថ្ងៃទី១៧ ខែមិថុនានេះ បានលើកឡើងថា ការស្ម័គ្រចិត្តមកចាក់វាក់សាំងដូសជំរុញ គឺដើម្បីការពារកុំឲ្យឆ្លងជំងកូវីដ-១៩ និងមិនចង់ឲ្យប្រទេសកម្ពុជា បិទខ្ទប់ដូចឆ្នាំកន្លងទៅ។

អាជីវករ ដែលបានចាក់វ៉ាក់សាំងក្នុងផ្សារកំពង់ប្រណាក បានលើកឡើងថា បន្ទាប់ពីចាក់វ៉ាក់សាំង ដូសជំរុញរួច សុខភាពធម្មតា ហើយការស្ម័គ្រចិត្តចាក់វាក់សាំងនេះទៀតសោត គឺដើម្បីការពារ​កុំឲ្យឆ្លងជំង កូវីដ-១៩ និងមិនចង់ឲ្យប្រទេសកម្ពុជាបិទខ្ទប់ដូចឆ្នាំកន្លងមកទៀត ព្រោះតែជំងឺកូវីដ-១៩នោះទេ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកជំទាវវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាព ពិភពលោកប្រចាំប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមិថុនានេះ បានបន្តដឹកនាំក្រុមការងារ​មន្រ្តី​សុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅទីតាំងផ្សារកំពង់ប្រណាក ខេត្តព្រះវិហារ។

លោកជំទាវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ថា ​ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាពិសេសដូសជំរុញ ​នៅតែមានសារសំខាន់ បើទោះបីបច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា មានភាពធូរស្រាលក្តី។

លោកជំទាវក្រើនរម្លឹកជាថ្មីដល់ប្រជាពលរដ្ឋ ឱ្យរួសរាន់ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ចំនួនដូស តាមការកំណត់របស់គ្រូពេទ្យ។

របាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ក្នុងក្របខណ្ឌទូទាំង ប្រទេស បានបង្ហាញថា ​គិតត្រឹមថ្ងៃទី១៦ ខែមិថុនានេះ ពលរដ្ឋនៅខេត្តព្រះវិហារ បានចាក់វ៉ាក់សាំង ដូសជំរុញទី៣ ចំនួនជាង ១៣ម៉ឺននាក់ ដូសទី៤ ជាង៣ម៉ឺននាក់ និងដូសទី៥ បានជាង ១ម៉ឺននាក់៕ អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm