លោក Zelenskyy ​និយាយថា មានតែ​ការរួបរួម​ប៉ុណ្ណោះ​ដែល​អាច​បញ្ឈប់​ការ​វាយ​លុក​របស់​រុស្ស៊ី

2022/06/17 09:41:18 pm        666

​អ៊ុយក្រែន៖ នៅក្នុង​សុន្ទរកថា​ទៅកាន់​ប្រជាជន​អ៊ុយ​ក្រែ​ន ប្រធានាធិបតីលោក​ Volodymyr Zelenskyy បាន​ថ្លែងអំពីជំនួប​សំខាន់​ជាមួយ​មេដឹកនាំ​ប្រទេស​បារាំង អាល្លឺម៉ង់ អ៊ីតាលី និង​រូ​ម៉ា​នី ជា​កន្លែង​ដែល​មេដឹកនាំទាំង​បួន​បានបង្ហាញការគាំទ្រ ​ចំពោះ​ការចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។

លោក​និយាយថា មេដឹកនាំ​បាន​ព្រមព្រៀងគ្នា​ថា សង្គ្រាម​ជាមួយ​រុស្ស៊ី​ត្រូវតែ​បញ្ចប់ដោយ​លក្ខខណ្ឌរបស់​អ៊ុយ​ក្រែ​ន ហើយ​បាន​យល់ថា ​ហេតុអ្វី​បានជា​ការចរចា​រកស​ន្តិ​ភាពបច្ចុប្បន្ន​មិន​ដំណើរការ​។ លោក ​Zelenskyy និយាយថា ​ការកាត់បន្ថយ​ការផ្គត់ផ្គង់​ឧស្ម័ន​របស់​ក្រុមហ៊ុន Gazprom ទៅកាន់​អឺរ៉ុបគឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ដាក់​សម្ពាធ​របស់​ទីក្រុង​ម៉ូស្គូ និង​ជា​ភស្តុតាងបន្ថែមទៀត ដែល​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ត្រូវតែ​ផ្តាច់ខ្លួន​ពី​ធនធាន​ថាមពល​របស់​រុស្ស៊ី​។ លោក Zelenskyy បាន​ប្រាប់​មេដឹកនាំ​អឺរ៉ុប​ថា មានតែ​កិច្ចខិតខំ​បង្រួបបង្រួម​ប៉ុណ្ណោះដែល​អាច​បង្ខំ​រុស្ស៊ី​ឱ្យ​បញ្ឈប់ សង្គ្រាម​បាន​។ លោក​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួម​នៅ​ទីក្រុង​ Kyiv ថា មានតែ​ការ​រួបរួមគ្នា​មួយ​ប៉ុណ្ណោះដែល​អាច​បង្ខំ​ប្រធានាធិបតី Vladimir Putin ឱ្យ​បញ្ចប់​ប្រតិបត្តិកា​រសឹក​។ មនុស្ស​ជាច្រើន​ក្នុងប្រទេស​អ៊ុយ​ក្រែ​នសង្ឃឹមថា ដំណើរ​ទស្សនកិច្ច​រប​ស់មេ​ដឹកនាំ​ទាំង​៤ អាច​បង្ហាញពី​ចំណុច​របត់​មួយ​ដោយ​បើក​ច្រក​ទៅរក​ការផ្គត់ផ្គង់​អាវុធ​ថ្មី​សំខាន់ៗ​។​

​ទស្សនកិច្ច​នេះធ្វើឡើង​ផងដែរ​ នៅពេលដែល​មេដឹកនាំ​សហភាព​អឺរ៉ុបរៀបចំ​ការសម្រេចនៅសប្តាហ៍​ក្រោយ ​លើ​សំណើសុំ​របស់​អ៊ុយ​ក្រែ​ន ​ដើម្បី​ក្លាយជា​បេក្ខជន​សម្រាប់​សមាជិកភាព​នៅ​ក្នុង​ប្លុក​។​ មេដឹកនាំ​ប្រទេស​ទាំង​៤ ​របស់សហភាព​អឺរ៉ុប​បាន​ប្តេជ្ញា​គាំទ្រ​បំណង​របស់​អ៊ុយ​ក្រែ​ន ​ដើម្បី​ក្លាយជា​បេក្ខជន​ផ្លូវការ​ចូលរួម​ក្នុង​ប្លុក​នេះ​ នៅក្នុង​ការបង្ហាញ​ការគាំទ្រ​ខ្ពស់​សម្រាប់​ប្រទេស​នេះ​។​ ​នៅ​ចុងបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ដែលមាន​ជម្លោះ​មួយ​នេះ ប្រធានាធិបតី​បារាំងលោក Emmanuel Macron បាន​សន្យា​ជាមួយ​អ៊ុយ​ក្រែ​នផ្តល់​កាំភ្លើង​ធំ​បំពាក់​លើ​រថយន្ត​ដ៏មានឥទ្ធិពល​ចំនួន​ ៦គ្រឿង​បន្ថែមទៀត៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm