អេ​ស៊ី​ប​បណ្តេញ​គ្រូបង្វឹក​ជំរើសជាតិ​ចេញ​ក្រោយ​ដឹកនាំ​ទើបតែ​បាន ៣ប្រកួត

2022/06/17 09:49:10 pm        274

​បាល់ទាត់៖ ​សមាគម​បាល់ទាត់​អេ​ស៊ី​ប​បានសំរេច​បណ្តេញ​គ្រូបង្វឹក​ក្រុម​ជំរើសជាតិ​លោក Ehab Galal ចេញពី​តំណែង​ហើយក្រោយ​ដឹកនាំ​ទើបបាន ៣ប្រកួត​។ ​​បុរស​វ័យ ៥៤ឆ្នាំ​រូបនេះ​បានមក​ជំនួស​តំណែង​លោក Carlos Quieroz កាលពី​ខែមេសាបន្ទាប់ពី​អេ​ស៊ី​ប​គ្មាន​កៅអី World Cup ឆ្នាំនេះ​។

​សមាគម​បាល់ទាត់​អេ​ស៊ី​ប​បញ្ជាក់ថា នឹង​ជ្រើសរើស​គ្រូបង្វឹក​ថ្មី​ដែលជា​ជនបរទេស​។ ​​លោក Ehab Galal ធ្លាប់មាន​អាជីព​​ជោគជ័យ​ជាមួយ​ក្លិប​បាល់ទាត់​ក្នុងស្រុក​មួយចំនួន​ មុននឹង​ទទួលបាន​តំណែង​នេះ​។ ​​ប្រកួត​ដំបូង​ក្នុង​តំណែង​លោក Galal អេ​ស៊ី​ប​ឈ្នះ​ហ្គី​ណេ ១-០ តែ​ក៏​បរាជ័យ ២-០ ក្រោម​ថ្វីដៃ​អេ​ចូ​ពី​នៅ​វគ្គ​ជំ​រុះ​បាល់ទាត់​ទ្វីបអាហ្វ្រិក ២០២៣ និង​លេង​មិត្តភាព​ចាញ់​កូរ៉េ ៤-១​។

​​បាល់ទាត់​អេ​ស៊ី​ប​មួយរយៈ​ចុងក្រោយ​នេះ​មិន​ជោគជ័យ​ឡើយ ពោលគឺ​តាំងពី​នៅក្នុង​តំណែង​លោក Carlos Quieroz ម្ល៉េះដោយ​អេ​ស៊ី​ប​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ Africa Cup of Nations នៅ​កា​មេ​រូ​ន ​តែ​ចាញ់​សេ​ណេ​ហ្កា​ល់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ហើយក៏​ចាញ់​សេ​ណេ​ហ្កា​ល់​ម្តង​នៅ​វគ្គ Play-Off ចុងក្រោយ​ដើម្បី​កៅអី World Cup៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        125
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        136
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm