ការងារ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង ឆ្នាំ​២០២១ ​បាន​បញ្ចប់​ជា​ស្ថាពរ

2021/04/27 09:59:58 am        58

ភ្នំពេញ ​៖ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ ​និង​នេសាទ បញ្ជាក់ថា ​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង​ទូទាំង​ប្រទេស ​បាន​បញ្ចប់​ជា​ស្ថាពរ​ ខណៈ​ក្រសួង​ជំរុញ​ដល់​កសិករ​ឲ្យ​ត្រៀមលក្ខណៈ​ការងារ​បង្កបង្កើនផល​ដំណាំ​ស្រូវ​រដូវវស្សា​ដែល​នឹង​ចូល​មក​ដល់​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​។

គិត​មក​ត្រឹម​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១ ការងារ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង​នៅ​ទូទាំង​ប្រទេស​សម្រេច​ ធ្វើការ​ស្ទូង និង​ព្រោះ​បាន​ លើ​ផ្ទៃដី​ចំនួន ៦៤៩ ៥៣៩ ហ​.​ត ស្មើនឹង ​១៤២,៤៥% នៃ​ផែនការ ៤៥៩ ២០០ ហ​.​ត លើស​ពី​ឆ្នាំមុន ៥២ ០៣១ ហ​.​ត ។

ចំណែក​ការងារ​ប្រមូល​ផល​ស្រូវ​រដូវប្រាំង​ឆ្នាំ​២០២១ នេះ​សម្រេច​បាន​ចំនួន ៤៨៦ ៦៤៦ ហ​.​ត ស្នើ​នឹង ៧៤,៩២% នៃ​ផ្ទៃដី​អនុវត្ត​បាន​សរុប​ចំនួន ៦៤៩ ៥៣៩ ហ​.​ត ដោយ​ទទួល​បាន​បរិមាណ​ផល​សរុប​ចំនួន ២ ១៧៥ ១៩៧ តោន ក្នុង​នេះ ​ទទួល​បាន​ទិន្នផល​ជា​មធ្យម​ប្រមាណ​ជា ៤,៤៧ តោន​/ ហ​.​ត ។

ក្រសួង​បញ្ជាក់ ​បន្ថែមថា ចំពោះ ដំណាំ​សាកវប្បកម្ម ដូចជា​ពោតស​, ដំឡូងជ្វា​, បន្លែ​គ្រប់មុខ​, ម្ទេស​, ឪឡឹក អនុវត្ត​បាន​ចំនួន ​៣៨ ១៧០ ហ​.​ត ស្មើនឹង ១០២,៣០% នៃ​ផែនការ ៣៧ ​៣១២ ហ​.​ត លើស​ឆ្នាំមុន ៥៤៤ ហ​.​ត ។ ​ដំណាំ​ឧស្សាហកម្ម ដូចជា ពោតក្រហម​, ដំឡូង​មី​, សណ្តែកបាយ​, សណ្តែកដី​, សណ្តែកសៀង​, ល្ង​, អំពៅ​, ក្រចៅ​, ថ្នាំជក់ និង​ឈូក អនុវត្ត​បាន​ចំនួន ៨៩ ៨៦៤ ហ​.​ត ស្មើនឹង ១០៥,៥៤% នៃ​ផែនការ ៨៤ ៧៧០ ហ​.​ត លើស​ឆ្នាំមុន ១០ ១៩០ ហ​.​ត ។

ជារួម ការងារ​បង្កបង្កើនផល​ដំណាំ​ស្រូវ​រដូវប្រាំង​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ ​នៅ​ទូទាំង​ប្រទេស ។ ទន្ទឹមនឹងនេះ ​ក្រសួង​បាន​បន្ត​ជំរុញ​ដល់​កសិករ​ឲ្យ​ត្រៀមលក្ខណៈ​ការងារ​បង្កបង្កើនផល​ដំណាំ​ស្រូវ​រដូវវស្សា​ដែល ​នឹង​ចូល​មក​ដល់​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​ ដូច​ជា​ ការ​ពង្រាប​ដីស្រែ ​ការ​ភ្ជួរ​រាស់​ដី និង​ការ​ត្រៀម​ពូជស្រូវ​ជាដើម ៕

​អត្ថ​ប​ទ ៖ ឈិ​ត បូរ៉ា​វី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm