
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ប្រកាស ប្តឹងលោក សុន ឆ័យ មន្ត្រីជាន់ខ្ពស់ គណបក្សភ្លើងទៀន ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី IDEA Talk នៃសារព័ត៌មាន Cambodia Daily ទាមទារឱ្យតុលាការដាក់ទោសទណ្ឌតាមច្បាប់ និងធ្វើលិខិតសុំទោសជាសាធារណៈ។

