World Cup 2026 លើ​ទឹកដី​អាមេរិក កាណាដា ម៉ិ​ក​ស៊ិ​កមាន ៤៨ក្រុម​ចូលរួម ១៦ទីលាន ១១ទីក្រុង​

2022/06/17 10:14:37 pm        199

​បាល់ទាត់៖ ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ២០២៦ FIFA World Cup 2026 នឹងត្រូវ​រៀបចំឡើង​ដោយមាន ៤៨ក្រុមលើកដំបូងនៅ​ប្រទេស​ម្ចាស់ផ្ទះ​ចំនួន ៣ កីឡដ្ឋាន​សរុប ១៦ ក្នុង​ទីក្រុង​ចំនួន ១១ លើ​ទឹកដី​សហរដ្ឋអាមេរិក កាណាដា និង​ម៉ិ​ក​ស៊ិ​ក​។

​​FIFA បានប្រកាស​ពី​កីឡដ្ឋាន​ផ្លូវ​ការដែល​នឹងត្រូវ​ប្រើប្រាស់​សំរាប់ World Cup 2026 ដែលមាន​ទីតាំងនៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ៣ទីក្រុង កាណាដា ២ទីក្រុង និង​សហរដ្ឋអាមេរិក ១១ទីក្រុង​។ ​​ទីក្រុង Atlanta, Houston, Miami, Philadelphia, Seattle, Kansas City, Missouri សុទ្ធតែជា​ទីក្រុង​ដែល​ត្រូវបាន​ប្រកាស​ចុងក្រោយ រួមជាមួយ​ទីក្រុង​មួយចំនួនទៀត​ដែល​ត្រូវបាន​ជ្រើសរើស​រួចរាល់​។ ​​កីឡដ្ឋាន SoFi របស់​ក្លិប​បេ​ស្ប​ល Los Angeles Rams ដែល​វិនិយោគ​ដោយ​មហាសេដ្ឋី​មាន​លុយរាប់​ពាន់​លាន​ដុល្លារ​អាមេរិកក៏​ស្ថិតក្នុង​បញ្ជី​នេះដែរ ពោលគឺ​គ្រប់​កីឡដ្ឋាន​ទាំង ១១ របស់​អាមេរិក​សុទ្ធតែជា​ទឹកដី​របស់​ក្លិប​បេ​ស្ប​ល​អាមេរិក​ទាំងអស់​។​

​​ចំណែក​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក កីឡដ្ឋាន​ប្រវត្តិសាស្ត្រ Azteca ត្រូវបាន​ជ្រើសរើស​ផងដែរ​។ ​​យ៉ាងណាក្តីជុំវិញ​កីឡដ្ឋាន​ដែល​នឹងត្រូវ​ប្រើប្រាស់​សំរាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​មិនទាន់​សំរេច​នៅឡើយ ខណៈដែល​ប្រធាន FIFA លោក Gianni Infantino ត្រូវធ្វើ​ការជជែក​ពិភាក្សា​បន្ថែមទៀត​។ ​​សូមបញ្ជាក់ថា World Cup 2026 នឹង​ជា​ព្រឹត្តិការណ៍​ដំបូង​ដែលមាន​ដល់​ទៅ ៤៨ក្រុម​ចូលរួម​ដែលជា​គោល​គំនិត​របស់ FIFA ក្នុងការ​ពង្រីក​វិសាលភាព​របស់ខ្លួន ក៏ដូចជា​ផ្តល់ឱកាស​ដល់​ប្រទេស​ផ្សេងៗ​ដែល​មិន​ធ្លាប់​មានមុខ​នៅ World Cup បាន​ចូលរួម​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm