កំពង់ឆ្នាំង៖ គណៈអភិបាលកំពង់ ឆ្នាំង ក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជ ការជុំវិញខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការ: ដ៏ខ្ពង់ខ្ពស់ ព្រះជន្ម ៨៦យាងចូល៨៧ ព្រះវស្សា។
នៅក្នុងកម្មពិធីនេះ មានវត្តមាន ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោកលោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីរាជការ យុវជនកាយរិទ្ធ និងយុវជនកាកបាទក្រហមខេត្តផងដែរ ។
គណៈអភិបាលខេត្ត និងមន្ត្រីរាជការជុំវិញខេត្ត សូមថ្វាយព្រះពរ សម្តេចព្រះនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សូមមានព្រះ រាជសុខភាពល្អបរិបូណ៍ និងព្រះជ ន្មាយុយឺនយូរ គង់នៅជាម្លប់សម្រាប់កូនចៅ ចៅទួតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕ អត្ថបទ៖ ហុង វាស្នា











