តម្លៃ​ផលិតផល​សរុប​របស់​រោង​ចក្រ​សហគ្រាស​ឆ្នាំ​២០២០ ​មាន​ទំហំ​ទឹកប្រាក់​ជាង​៩,៦០០​លាន​ដុល្លារ

2021/04/27 09:59:58 am        252

ភ្នំពេញ ៖ តម្លៃ​ផលិតផល​សរុប​នៃ​រោងចក្រ​សហគ្រាស​ទាំងអស់​នៅ​កម្ពុជា ឆ្នាំ ​២០២០ មាន​ទំហំ​ទឹកប្រាក់ ជាង ៩ ៦០០ លាន​ដុល្លា​រ អាមេរិក ក្នុងនោះ​ មានតម្លៃ​បរិមាណ​បម្រើ​ទីផ្សារ​ក្នុងស្រុក មាន​ចំនួន​ជាង ៣ ២០០ លាន​ដុល្លារ ​ខណៈដែល​តម្លៃ​បរិមាណ​នៃ​ទីផ្សារ​នាំចេញ​លើ​ផលិតផល​ផ្នែក​កម្មន្តសាល​នេះ ​មាន​ទំហំ​ជាង ៦ ៣០០ លាន​ដុល្លារ​អាមេរិក ។

ឯកឧត្តម ហេង សុខ​គង់ អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និង​នវានុវត្តន៍ លើកឡើងថា ​បាន​ថ្លែងប្រាប់​ភ្នាក់ងារ​អ្នកយកព័ត៌មាន BTV ​នៅ​ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២១ នេះ​ថា ឆ្នាំ ២០២០ តម្លៃ​ផលិតផល​បរិមាណ​សរុប​ថយ​ចុះ​ជាង ៣៥% ធៀប​នឹង​ឆ្នាំ​២០១៩​។ ​សម្រាប់​តម្លៃ​បរិមាណ​បម្រើ​ទីផ្សារ​ក្នុងស្រុក មាន​ចំនួន​ជាង ៣ ២០០ ​លាន​ដុល្លារ បាន​ថយចុះ​ជិត ១២ ភាគរយ និង​តម្លៃ​បរិមាណ​នៃ​ការនាំចេញ កម្ពុជា​បាន​នាំចេញ​មាន​ទំហំ​ទឹកប្រាក់​ជាង ៦ ៣០០ លាន​ដុល្លារ​ បាន​ថយ​ចុះ​ជាង ​៤៣ ភាគរយ បើ​ធៀប​ទៅ​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០១៩ ។

ឯកឧត្តម បន្តថា ​ជុំវិញ​តម្លៃ​បរិមាណ​ដែល​បាន​ថមថយ​ចុះ​នេះ​, នៅ​ឆ្នាំ​២០២០​ ពិភពលោក​បាន​ជួប​នឹង​វិបត្តិ​នៃ​ការ​រីក​រាល​ជម្ងឺ​កូ​វីដ​-១៩ ​ដែល​មាន​ប្រភព​ចេញពី​ប្រទេស​ចិន​, ក្នុង​នោះ​ ប្រទេស​ចិន​បាន​ផ្អាក​ការ​នាំ​វត្ថុធាតុដើម ព្រោះ​ចិន​ជាទី​ផ្សារ​បម្រើ​ផលិតផល ​និង​វត្ថុធាតុដើម​ពិភពលោក ។ ដោយសារ​កម្ពុ​ជា​ មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ចិន​ ក្នុងនោះ ​យើង​ក៏​ទទួល​បានការ​នាំចូល​វត្ថុធាតុដើម​មុនគេ ​សម្រាប់​បម្រើ​ទីផ្សារ​ក្នុងស្រុក ដូច្នេះ​នៅ​ក្នុង​ឆ្នាំ ២០២១ ​នេះ ​ឯកឧត្តម រំពឹងថា តម្លៃ​បរិមាណ​ផលិតផល​នឹង​មាន​ការ​កើនឡើង​។

ឯកឧត្តម ហេង សុខ​គង់ បានបញ្ជាក់​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំ ២០២០​ ការអភិវឌ្ឍន៍​វិស័យ​រោងចក្រ សហគ្រាស ក្នុង​នោះ​រោងចក្រ​ធុនធ្ងន់​ដែល​បាន​ដំណើរការ​ មាន​ចំនួន ១ ៨៦៤ ​រោងចក្រ ​បាន​កើន​ឡើង​ជាង ៧ ភាគរយ បើ​ធៀប​ទៅ​ឆ្នាំ ២០១៩, រោងចក្រ​កកើត​ថ្មី​មាន​ចំនួន ​២៣៥ រោងចក្រ​ ថយចុះ​ជាង ១២ ភាគរយ​, រោងចក្រ​បិទ​ទ្វា​មាន​ចំនួន ១០១ រោងចក្រ កើន​ឡើង​ជាង ៥០ ភាគរយ និង​រោងចក្រ​ដែល​បាន​ផ្អាក និង​ព្យួរការងារ​ក្រោម​ឥទ្ធិពល​ជំងឺ​កូ​វីដ ១៩ ទាំង​ក្នុង​រយៈពេល​ខ្លី ​និង​វែង មាន​ចំនួន ៣៩២ រោងចក្រ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០១៩ ៕

​អត្ថបទ​៖ សុន រ៉​ឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm