
អន្ដរជាតិ៖ លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីលោក Nikolai Patrushev បានប្រាប់សារព័ត៌មានរដ្ឋរុស្ស៊ី TASS នៅសប្ដាហ៍នេះថា វិមានក្រឹមឡាំងចាប់អារម្មណ៍ក្នុងការស្វះស្វែងរកមធ្យោបាយផ្នែកនយោបាយ និងការទូតជាមួយអ៊ុយក្រែនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែ អ៊ុយក្រែន បានផ្អាកការចរចានានាបន្តទៀតជាមួយរុស្ស៊ី។ លោកបានអះអាងថា ការចរចានានាត្រូវបានផ្អាក ដោយសារតែមានការណែនាំពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស៕
