
អន្ដរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា លោកបានត្រៀមខ្លួនចរចាសន្តិភាពជាមួយវិមានក្រឹមឡាំង ប៉ុន្តែការចរចាអាចកើតឡើងបានលុះត្រាតែរុស្ស៊ីព្រមព្រៀងឲ្យមានបទឈប់បាញ់ភ្លាមៗ ជាមុនសិន។ លោក Zelenskyនិយាយថា អ្វីដែលលោកកំពុងធ្វើពេលនេះ គឺលោកប្រាកដណាស់ថា យើងបានត្រៀមខ្លួនរួចជាស្រេច នៅពេលភាគីម្ខាងទៀតមានឆន្ទៈត្រៀមបញ្ចប់សង្រ្គាម។
លោកបន្តថា សង្រ្គាមនេះនៅតែកាប់សម្លាប់ជីវិតប្រជាជន ប៉ុន្តែ យើងនឹងបាត់បង់អ្វីៗគ្រប់យ៉ាង បើសិនជាយើងចាញ់រុស្ស៊ីនៅក្នុងសង្គ្រាមនេះ៕
