លោក​ Putin នឹង​ទទួលយក​ជម្រើស​ប្រជាជន​នៅ​តំបន់​ផ្តាច់ខ្លួន​

2022/06/18 05:52:53 pm        1.1 K

​រុស្ស៊ី៖ ប្រធានាធិបតី​លោក Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា រុស្ស៊ី​នឹង​ទទួលយក​ជម្រើស​ណាមួយ​ដែល​សាធារណរដ្ឋ​ប្រជាមានិត ​Donetsk និង Luhansk នៅ​ក្នុង​តំបន់ Donbas ភាគ​ខាង​កើត​អ៊ុយ​ក្រែ​ន​បង្កើត​ឡើង​ចំពោះ​អនាគត​របស់​ពួកគេ​។​

​លោក​បាន​សន្យា​ក្នុងអំឡុងពេល​កិច្ចពិភាក្សា​មួយ​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​ទីក្រុង St. Petersburg ដែល​ជា​ការ​ជួប​ប្រជុំ​ការ​វិនិយោគ​របស់​ប្រទេស​រុស្ស៊ី​។ មានការ​រំពឹង​ទុក​ថា ដែនដី​ផ្តាច់​ខ្លួន​មួយ​នេះ​នឹង​បោះឆ្នោត​លើ​ការ​ចូល​ជាមួយ​ប្រទេស​រុស្ស៊ី ដូចគ្នា​ទៅ​នឹង​នៅ​ពេល​ដែល​រុស្ស៊ី​ដាក់បញ្ចូល​ឧប​សម្ព័ន្ធ​ឧបទ្វីប​គ្រី​មៀ​ក្នុង​ឆ្នាំ​២០១៤​។ មេដឹកនាំ​ផ្តាច់ខ្លួន​តំបន់​ទាំងពីរ​បាន​បង្ហាញ​ការ​ចង់​បាន​ប្រជាមតិ​បែបនេះ​។ លោក ​Putin បាន​ច្រានចោល​ការ​អះអាង​ដែល​ថា ​រុស្ស៊ី​បាន​គំរាមកំហែង​អាវុធ​នុយក្លេអ៊ែរ​ដោយ​បាន​និយាយ​ថា រុស្ស៊ី​ផ្អែកលើ​ការប្រើប្រាស់​អាវុធ​នេះ​ដើម្បី​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន​ប៉ុណ្ណោះ​។​

​កាលពី​ថ្ងៃ​សុក្រ​តំបន់ Donetsk ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ត្រូវ​បានវាយប្រហារដោយ​ការ​បាញ់​ផ្លោង​បន្ថែម​ទៀត​។ យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយក្នុង​តំបន់​បាន​ឱ្យ​ដឹង​ថា អគារ​លំនៅឋាន រថយន្ត និង​ចំណតរថយន្ត​ត្រូវ​បាន​បំផ្លាញ​។ ក្រុម​ផ្តាច់ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ី​បាន​រាយការណ៍​ថា ​មាន​មនុស្ស​ ១០​នាក់​បាន​រង​របួស​ក្នុង​ការ​បាញ់​ផ្លោង​នេះ​។​ កងកម្លាំង​រុស្ស៊ី​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ដណ្ដើម​យក​តំបន់ Donbas ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​រុស្ស៊ី ជា​បេះដូង​ឧស្សាហកម្ម​របស់​ប្រទេស​អ៊ុយ​ក្រែ​ន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm