ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងតាមរយៈសេចក្ដីជូនព័ត៌មាននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២នេះថា កម្ពុជាគ្មានករណីឆ្លងមេរោគកូវីដ១៩ថ្មីទេ(រយៈពេល៤៣ថ្ងៃជាប់ៗគ្នា) ហើយក៏គ្មានករណីស្លាប់ថ្មី និងគ្មានករណីជាសះស្បើយថ្មីដែរ។
គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជា នៅរក្សាតួលេខមានករណីឆ្លងសរុបចំនួន ១៣៦.២៦២នាក់, ករណីជាសះស្បើយចំនួន ១៣៣.២០៦ និងករណីស្លាប់សរុបចំនួន ៣.០៥៦នាក់។
