ប្រជាពលរដ្ឋងាយរងគ្រោះ ២៧០គ្រួសារទទួលអំណោយពីកាកបាទក្រហមកម្ពុជា

2022/06/19 09:01:55 pm        752

កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ជាប្រធាន បានចាត់ឱ្យឯកឧត្តម យូ ឡាណា អគ្គលេខាធិការ​រងទី២ កាក​បាទ​ក្រហម​កម្ពុជា ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ចាស់ជរា ជន​ពិការ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន២៧០គ្រួសារ រស់នៅភូមិ ចំនួន៧ ក្នុងឃុំឈូក ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ដែលពិធីចែកអំណោយប្រព្រឹត្តទៅ នៅចំនួន ២ទីតាំង ផ្សេងគ្នា ក្នុងនោះទីតាំងទីមួយធ្វើនៅវត្តសម្ដេចតេជោសែនប៊ុនរ៉ានី ហៅវត្តក្របីក្រៀក ចំនួន ១៤០​គ្រួសារ ក្នុងភូមិក្របៅក្រៀក និងទីតាំងទីពីរនៅវត្តឧប្បលវត្តី ហៅវត្តឈូក ចំនួន១៣០គ្រួសារ ក្នុងភូមិឈូក ។ 

នាឱកាសចុះសាកសួរសុខទុក្ខលោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋទាំងពីរកន្លែងខាងលើ ឯកឧត្តម យូ ឡាណា បានពាំនាំ នូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន តែងតែគិតគូរជាប់ជានិច្ច ចំពោះសុខទុក្ខប្រជាពលរដ្ឋ ជាពិសេស​ជន​រងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលទីណាមានការលំបាក ទីនោះ​មាន​កាក​បាទក្រហមកម្ពុជា។ ឯកឧត្តមអគ្គលេខាធិការរងទី២ក៏បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋកុំមានការធ្វេសប្រហែសត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ ព្រមទាំង​សូមចូលរួម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ឱ្យគ្រប់ៗគ្នា តាមការកំណត់របស់ក្រសួងសុខាភិបាល។ 

អំណោយមនុស្សធម៌ដែលបានផ្តល់ជូន ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ឃីត១កញ្ចប់(សារុង ក្រម៉ា មុង ភួយ) ជែលលាងដៃ១ដប និងថវិកាចំនួន២ម៉ឺនរៀល ។

 

ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការរងទី២ ក៏បាននាំទេយ្យវត្ថុរបស់កាកបាទក្រហមកម្ពុជា ទៅប្រគេនព្រះសង្ឃគង់នៅវត្តចំនួន២ រួមមាន៖ វត្តសម្ដេចតេជោសែន ប៊ុន រ៉ានី ហៅវត្តក្របីក្រៀក ក្នុងភូមិក្របៅក្រៀក និងវត្តឧប្បលវត្តី ហៅវត្តឈូក ក្នុងភូមិឈូក ដោយក្នុងមួយវត្តនីមួយៗទទួលបាន៖ អង្ករ១០០គីឡូក្រាម មី៥កេស ត្រីខ៥យួរ ទឹកសុទ្ធ៥កេស និងបច្ច័យ១លានរៀលផងដែរ ដោយឡែក ព្រះចៅអធិការវត្ត១អង្គ បច្ច័យ២០ម៉ឺនរៀល និងព្រះសង្ឃ៤អង្គក្នុង១អង្គ១០ម៉ឺនរៀល៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm