ការ​ប្រយុទ្ធ​គ្នា​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នៅតែ​បន្ត ខណៈ​សម្ព័ន្ធ​យោធា​ណា​តូ​ព្រមាន​ថា ​សង្គ្រាម​នេះ​នឹង​អូស​បន្លាយ

2022/06/20 04:41:25 pm        613

​អ៊ុយក្រែន៖ រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​ដណ្ដើម​បាន​ភូមិ​មួយ​ជិត​ទីក្រុង​ឧស្សាហកម្ម Sievierodonetsk របស់​អ៊ុយ​ក្រែន ជា​គោលដៅ​សំខាន់​ក្នុង​យុទ្ធនាការ​របស់​ក្រុង Moscow ដើម្បី​គ្រប់​គ្រង​ភាគ​ខាងកើត​របស់​ប្រទេស​នេះ ខណៈ​ប្រមុខ​អង្គការ​ណា​តូ​បាន​ព្រមាន​ថា ​សង្គ្រាម​នេះ​អាច​អូស​បន្លាយ​រយៈពេល​ជាច្រើន​ឆ្នាំ​ទៀត​។

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា ខ្លួន​បាន​វាយយក​ភូមិ Metyolkine ដែលជា​ទីជម្រក​សម្រាប់​ប្រជាពលរដ្ឋ​ជិត ​៨០០​នាក់​មុន​សង្គ្រាម​ចាប់ផ្ដើម​។ សារព័ត៌មាន​រដ្ឋ TASS របស់​រុស្ស៊ី​បាន​រាយការណ៍​ថា ក្រុម​អ្នក​ប្រយុទ្ធ​អ៊ុយ​ក្រែ​ន​ជាច្រើន​បាន​ទម្លាក់អាវុធ​ចុះចាញ់​នៅ​ទីនោះ​។ យោធា​អ៊ុយ​ក្រែ​ន​និយាយ​ថា រុស្ស៊ី​បានទទួល​ជោគជ័យ​ដោយ​ផ្នែក​នៅ​ក្នុង​តំបន់​នេះដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ​៦​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង Sievierdonetsk​។ សារព័ត៌មាន Bild am Sonntag របស់​អាល្លឺម៉ង់​បាន​រាយការណ៍​ថា ប្រមុខ​អង្គការ​ណា​តូ​លោក Jens Stoltenberg បាន​និយាយ​ថា ​ការ​ផ្គត់ផ្គង់​អាវុធ​ទំនើប​ទៅ​ឲ្យ​ទាហាន​អ៊ុយ​ក្រែ​ន នឹង​បង្កើន​ឱកាស​រំដោះ​តំបន់​ភាគ​ខាងកើត Donbas ពី​ការគ្រប់គ្រង​របស់​រុស្ស៊ី។​ រុស្ស៊ី​និយាយ​ថា ការវាយប្រហារ​នៅ​ភាគ​ខាងកើត​កំពុង​ដំណើរការ​ដោយ​រលូន ដោយ​មានការវាយ​ប្រហារ​ដោយ​មី​ស៊ី​ល​ទៅលើ​កងកម្លាំង​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm