សម្តេចតេជោ ៖ បាយមួយពេលដែលប្រជាជនវៀតណាមផ្តល់ជូនសម្តេចកាលពី ៤៥ឆ្នាំមុន ប្រៀបបាន​ដូចជា​អង្ករ​រាប់​លាន​តោន​នា​ពេលសព្វថ្ងៃនេះ

2022/06/20 10:01:27 am        1.3 K

ត្បូងឃ្មុំ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បាយ​មួយ​ពេល​ដែលប្រជាជនវៀតណាមបានផ្តល់ជូនសម្តេច និង​សមមិត្ត​ដ៏​ស្មោះស្ម័គ្រ​ចំនួន​ ៤រូប​ផ្សេង​ទៀត​កាល​ពី​ ៤៥ឆ្នាំមុន ប្រៀបបានដូចជាអង្កររាប់លានតោននាពេលសព្វថ្ងៃនេះ ខណៈ​បាយ​មួយ​ពេល​នោះ​ពិត​ជាមានគុណបំណាច់ដ៏ធំធេងដល់សម្តេចក៏ដូចជាប្រជាជនកម្ពុជាទាំងមូលផងដែរ។

ថ្លែងនៅក្នុងកិច្ចជំនួបជាមួយ ឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែមិថុនា ឆ្នាំ២០២២នេះ មុននឹងចាប់ផ្តើមប្រារព្ធខួប៤៥ឆ្នាំ នៃដំណើរតស៊ូរំដោះជាតិ នៅ​ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំសម្តេចតេជោ ហ៊ុន សែន បាន​បញ្ជាក់ថា​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការផ្តួល រំលំរបបប្រល័យពូជសាសន៍របស់សម្តេច និងយុទ្ធមិត្តចំនួនបួនរូបទៀត នា​ពេល​នោះ​គឺ​ពិត​ជាមានការប្រថុយប្រថាន និងសង្ឃឹម​មាន​ជីវិតតិចតួចណាស់ ខណៈ​ដំណើរ​ដ៏​គ្រោះថ្នាក់​នោះ​ គឺ​មានគោលបំណងចង់បានកម្លាំងរបស់ប្រទេសវៀតណាម មក​សង្រ្គោះ​កម្ពុជា​ឲ្យ​រួច​ផុត​ពី​កណ្តាប់ដៃពិឃាត​ដ៏ឃោឃៅរបស់ ប៉ុល ពតនោះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្នទីតាំងកោះថ្ម «X16» ​ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំនេះ គឺជាកន្លែងប្រវត្តិសាស្រ្តដ៏ជួរចត់បំផុត ហើយ​តំបន់​នេះ​បាន​សាងសង់នូវសំណង់មួយចំនួនរួចរាល់ហើយដូចជា សាលាដំណាក់, វេទិកាប្រារព្ធពិធី, ស្រះទឹក, បន្ទប់អនាម័យ, ទីលានបាល់ទាត់, ប្រព័ន្ធរំដោះទឹក ចាក់ដីបំពេញ, បំពាក់​អំពូល​អគ្គិសនី​បំភ្លឺ​ជា​ដើម ខណៈនាពេលខាងមុខតំបន់នេះនឹងបើកច្រកអន្តរជាតិធំ រួម​ទាំង​បង្កើត​ឲ្យ​មា​ន​តំបន់​សេដ្ឋកិច្ចពិសេសផងដែរ ដើម្បីបង្កើនការងារជូនប្រជាពលរដ្ឋឲ្យបានកាន់តែច្រើននោះ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am