ភ្នំពេញ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរជាតិ​លើក​ទី​១០ បញ្ចប់​ដោយ​ជោគជ័យ និង​ទទួល​បានការ​សាទរ​ពី​អ្នករត់​

2022/06/20 05:17:43 pm        742

​ម៉ា​រ៉ា​តុង៖ ទិវា​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរជាតិលើក​ទី​១០ ដែលជា​ការចាប់ផ្ដើម​រៀបចំ​ឡើងវិញនៅ​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២២ ក្រោយ​ខកខាន​រៀបចំ ២​ឆ្នាំដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ គឺ​បាន​ដំណើរការ​ដោយ​ជោគជ័យ និង​ទទួល​បានការ​សាទរ​ជាខ្លាំង​ពី​សំណាក់​អ្នកចូលរួម​ប្រមាណ ៥​ពាន់​នាក់។​

​ព្រឹត្តិការណ៍​កីឡា និង​ទេសចរណ៍​នេះបានធ្វើ​ឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC), ឯកឧត្តម កុល ប៊ុនលី រដ្ឋលេខាធិការ​ក្រសួងព្រះបរមរាជវាំង និង​មានការ​ចូលរួម​ពី​ឯកឧត្តម នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ។​ ​ឯកឧ​ត្ត​ម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​អគ្គលេខាធិការ​ NOCC ​បាន​បញ្ជាក់ថា ការ​ត្រឡប់មកវិញនៃ​ទិវា​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរជាតិ​នេះ បានចាប់ផ្ដើម​ជាមួយ​សញ្ញាណ​ដ៏​ល្អដែល​សបញ្ជាក់​ឲ្យ​ឃើញ​ពី​សុខសន្ដិភាព និង​សុវត្ថិភាព បន្ទាប់ពី​មានការ​គ្រប់គ្រង​ស្ថានភាព​កូ​វីដ​-១៩ បាន​យ៉ាង​ល្អប្រសើរជាក់ស្ដែង​អ្នកចូលរួម ដ្បិត​មាន​អ្នក​ចុះឈ្មោះ​តែ ៣,៦២១​នាក់​ក្ដី តែ​អ្នករត់​ជាក់ស្ដែងគឺមាន​ចំនួន​ប្រមាណ ៥​ពាន់​នាក់​ឯណោះ។​ ​ទន្ទឹម​ជាមួយគ្នាកីឡាករ​-​កីឡាការិនី​ជាតិ និង​អន្ដរជាតិដែល​បាន​ចូលរួម​រត់​កម្សាន្ដ​ក្នុង​ព្រឹត្តិការណ៍​នេះ បាន​សម្ដែង​នូវ​សេចក្ដីត្រេកអរដែល​បាន​ចូលរួម ពិសេស​ការរៀបចំ​ឡើង​វិញ បន្ទាប់ពី​ទិវា​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរជាតិ​នេះខកខាន​រៀបចំ ២​ឆ្នាំដោយសារ​បញ្ហា​កូ​វីដ​-១៩។

បន្ថែម​លើស​នេះ ពួកគេ​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ផ្សេងទៀត បាន​ចូលរួម​ព្រឹត្តិការណ៍​កីឡា​នេះ​ឲ្យ​កាន់តែច្រើន​កុះករ​បន្ថែមទៀត ដើម្បី​ទទួលបាន​សុខភាព​ល្អ​ផង និង​ចូលរួម​ផ្សព្វផ្សាយ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ផងដែរ។​ ​សូមបញ្ជាក់ថា ទិវា​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរជាតិលើក​ទី​១០ ដែល​រៀប​ចាប់ផ្ដើម​រត់ និង​បញ្ចប់​នៅមុខ​ព្រះបរមរាជវាំងគឺមាន ៣​វិញ្ញាសារួមមាន​រត់​ចម្ងាយ ២១​គីឡូម៉ែត្រ ១០​គីឡូម៉ែត្រ និង​រត់​កម្សាន្ដ​ចម្ងាយ ៣​គីឡូម៉ែត្រ។ ចំពោះ​លទ្ធផល​វិញ្ញាសា​រត់​ចម្ងាយ ២១​គីឡូម៉ែត្រ​ផ្នែក​បុរសលេខ​១ កីឡាករ​កម្ពុជា វ៉ាន់ ភា​រ៉ា​, លេខ​២ កីឡាករ​កម្ពុជា ម៉ា វី​រ៉ូ និង​លេខ​៣ កីឡាករ​ជប៉ុន​ Ota Yugo ​ខណៈ​ផ្នែក​នារីលេខ​១ កីឡាការិនី​ជប៉ុន​ Ota Natsuko, ​លេខ​២ កីឡាការិនី​ហុងកុង​ Lee Yin Ling ​និង​លេខ​៣ កីឡាការិនី​ជប៉ុន​ Fukunari Mizuki​។​ ​រីឯ​រត់​ចម្ងាយ ១០​គីឡូម៉ែត្រផ្នែក​បុរសលេខ​១ បាន​ទៅ​កីឡាករ​ Ayal Andarge ​មកពី​ Ethiopian, ​លេខ​២ កីឡាករ​កម្ពុជា កាំ​ង ធឿន និង​លេខ​៣ កីឡាករ​កម្ពុជា អ៊ុក រ៉ូ​ហ៊ី​ត។ ចំណែក​ផ្នែក​នារីលេខ​១ បាន​ទៅ​កីឡាការិនី​កម្ពុជា ធុន សុ​ម៉ា​វ​ត្ដី​, លេខ​២ កីឡាការិនី​កម្ពុជា អ៊ុត ច័ន្ទ​សុ​ភ័​ក្ដ្រា និង​លេខ​៣ កី​ឡ​ការិនី​កម្ពុជា អេង មួយ​ជី​ង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        135
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        146
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm