បារាំង៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron នៅថ្ងៃចន្ទនេះបានបាត់បង់សំឡេងភាគច្រើនក្នុងសភា បន្ទាប់ពីការកើនសំឡេងភាគច្រើនក្នុងការបោះឆ្នោត របស់គណបក្សសម្ព័ន្ធឆ្វេងនិយមដែលទើបបង្កើតថ្មី និងស្ដាំនិយម ជាផលប៉ះពាល់ដ៏ធ្ងន់ធ្ងរលើផែនការកំណែទម្រង់អាណត្តិទី២ ដ៏សំខាន់របស់លោក។

លទ្ធផលពីការបោះឆ្នោតជុំទី២ កាលពីថ្ងៃអាទិត្យបានធ្វើឱ្យនយោបាយបារាំងមានភាពចលាចល ដែលធ្វើឲ្យរំពឹងទុកកាន់តែខ្ពស់ថាសភានឹងបាត់បង់សមត្ថភាព ឬសម្ព័ន្ធភាពរញ៉េរញ៉ៃជាមួយលោក Macron ត្រូវបង្ខំឱ្យស្វែងរកសម្ព័ន្ធភាពថ្មី។ លោក Macron វ័យ ៤៤ឆ្នាំ ឥឡូវនេះក៏ប្រឈមនឹងការបង្វែរឲ្យយកចិត្តទុកដាក់លើបញ្ហាក្នុងស្រុក ខណៈលោកព្យាយាមដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចប់ការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែន និងក្នុងនាមជារដ្ឋបុរសដ៏សំខាន់នៅក្នុងសហភាពអឺរ៉ុប។
យោងតាមលទ្ធផលពេញលេញរបស់ក្រសួងមហាផ្ទៃដែលបានប្រកាសនៅព្រឹកថ្ងៃច័ន្ទនេះ សម្ព័ន្ធ "រួមគ្នា" របស់លោក Macron នឹងនៅតែជាគណបក្សដ៏ធំបំផុតនៅក្នុងរដ្ឋសភាបន្ទាប់។ ប៉ុន្តែដោយមានអាសនៈត្រឹមតែ ២៤៥ គឺមិនទាន់គ្រប់ចំនួនអាសនៈ ២៨៩ ដែលត្រូវការសម្រាប់សំឡេងភាគច្រើនដាច់ខាត នៅក្នុងសភាដែលមានអាសនៈចំនួន ៥៧៧ នោះទេ៕
អត្ថបទ៖ សុខមាន