ហ្វីលីពីន៖ លោកស្រី Sara Duterte ដែលជាកូនស្រីច្បងរបស់ប្រធានាធិបតីហ្វីលីពីនជិតផុតអាណត្តិលោក Rodrigo Duterte ត្រូវបានស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីទី១៥ របស់ប្រទេសនេះក្នុងទីក្រុង Davao កាលពីថ្ងៃអាទិត្យ ដោយអំពាវនាវឲ្យមានការបង្រួបបង្រួមជាតិ ក្រោយយុទ្ធនាការបោះឆ្នោតដ៏ចម្រូងចម្រាស។

ស្ត្រីវ័យ ៤៤ឆ្នាំរូបនេះបានទទួលតំណែង បន្ទាប់ពីឪពុករបស់លោកស្រីក្នុងនាមជាអភិបាលក្រុង Davao កាលពីជាងមួយទសវត្សរ៍មុន មុនពេលព្យាយាមបោះជំហានទៅរកអាជីពនៅក្នុងនយោបាយថ្នាក់ជាតិ។ ការចូលកាន់តំណែងអាណត្តិរយៈពេល ៦ឆ្នាំរបស់លោកស្រី ស្របជាមួយគ្នានឹងលោក Marcos Junior ដែលនឹងចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី៣០ ខែមិថុនា។ សូមបញ្ជាក់ថា លោកប្រធានាធិបតីជាប់ឆ្នោត Ferdinand Marcos Jr ដែលជាអ្នកស្នងតំណែងពីលោក Duterte នឹងស្បថចូលកាន់តំណែងនៅថ្ងៃទី៣០ ខែមិថុនានៅក្នុងទីក្រុងម៉ានីល៕
អត្ថបទ៖ សុខមាន