ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងពិធីខួប ៤៥ឆ្នាំ​ នៃដំណើរតស៊ូរំដោះជាតិ នៅព្រំដែនកម្ពុជា-វៀតណាម

2022/06/20 06:29:57 pm        873

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម បានអញ្ជើញប្រារព្ធខួប៤៥ឆ្នាំ នៃដំណើរតស៊ូរំដោះជាតិ នៅ​ព្រំដែន​កម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​៖

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឡើងវិញពីប្រវត្តិ នៃដំណើរតស៊ូរបស់សម្តេច និងយុទ្ធមិត្ត កាលពីរយៈពេល ៤៥ឆ្នាំមុន នៃដំណើរតស៊ូរំដោះជាតិ នៅព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដំណើរ៤៥ឆ្នាំមុន គឺលទ្ធផលនៅថ្ងៃនេះ ដែលជាការតស៊ូរំដោះជាតិ នាំឱ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះ ខណៈដែលកម្ពុជាបានបន្តនូវសុខសន្តិភាព និងការរីកចម្រើនជាលំដាប់។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រវត្តិសាស្ត្រ នៃកម្ពុជា គឺភស្តុងតាង​បញ្ជាក់ពីដំណើរតស៊ូ ប្តូរផ្តាច់ ដើម្បីជាតិ មាតុភូមិ ទឹកដី និងប្រជាជនកម្ពុជា។ ប្រវត្តិសាស្ត្រនេះ សម្តេចមិនចង់លើកឡើងឡើយ ព្រោះវាជារឿងឈឺចាប់បំផុត ដែលមនុស្សអាចទ្រាំបាន តែបើមិនលើកក៏មិនកើតដែរ ដើម្បីឱ្យប្រជាពលរដ្ឋកាន់ជ្រួតជ្រាប។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កាលពីរយៈពេល ៤៥ឆ្នាំមុន នៃដំណើរតស៊ូរំដោះជាតិ មានជំរើសមួយចំនួន ដែលសម្តេចត្រូវសម្រេចជ្រើសរើស តែអ្វីដែលសម្តេចបានជ្រើសរើសនាពេលនោះ គឺត្រូវឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម​ដោយខុសច្បាប់ ដើម្បីសុំអន្តរាគមន៍ជំនួយគាំទ្រផ្នែកប្រដាប់អាវុធ ដើម្បីរំដោះប្រជាជនកម្ពុជា​ពីរបបអាវខ្មៅ ឃោរឃៅ យង់ឃ្នង។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កាលពីអំឡុង ៤៥ឆ្នាំមុននោះ គឺជាការសម្រេចចិត្តស្លាប់-រស់ ដែលយើងមិនមានជម្រើសល្អជាងនោះឡើយ។ សម្តេចតេជោ ហ៊ុ ន សែន បញ្ជាក់ថា «អ្វីៗត្រូវចាប់ផ្តើមនៅទីនេះ គឺតំបន់កោះថ្ម-X-16»។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពេលដែលសម្តេចចូលអុជធូបនៅតំបន់កោះថ្ម-X16 សម្តេចបានស្រក់ទឹកភ្នែក ស្រណោះអាល័យ ពន់ពេក ដែលក្នុងនាមយុវជនម្នាក់ បែរជាត្រូវទទួល​អំរែកដ៏ធ្ងន់ ដែលជាអំរែក ត្រូវតស៊ូដើម្បីជាតិ មាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរង​ការកាប់សម្លាប់ដ៏ព្រៃផ្សៃបំផុត។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ខ្សែភាគយន្តខ្នាតធំរៀបរាប់ពីដំណើរចេញ​តស៊ូរំដោះជាតិកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពី៤៥ឆ្នាំមុន កំពុងដំណើរការថត និងផលិត ហើយនឹងត្រូវចាក់បញ្ចាំងនៅអំឡុងឆ្នាំ២០២៣ខាងមុខនេះ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វៀតណាមជួយកម្ពុជា ហើយកម្ពុជា ក៏បានជួយវៀតណាមដូចគ្នាផងដែរ នៃដំណាក់កាលដ៏លំបាក រវាងប្រទេសទាំងពីរ ដែលបានញាំញីដោយសង្គ្រាមនៅវៀតណាម(វៀតណាមខាងជើង និងខាងត្បូង) និងអំពើប្រល័យពូជសាសន៍(នៅកម្ពុជា នៃរបបកម្ពុជាប្រជាធិបតេយ្យ)។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដោយសង្កត់ធ្ងន់ថា សម្តេចគឺជាអ្នកបង្កើតទ័ព និងដឹកនាំកងទ័ព ដើម្បីវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត និងប្រឹងប្រែងទប់ទល់​មិនឱ្យ​របបដ៏ខ្មៅងងឹតនោះ កើតឡើងវិញលើទឹកដីដ៏កំសត់របស់យើងជាថ្មីម្តងទៀតឡើយ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដោយចោទជាសំនួរថា តើការអន្តរាគមន៍របស់កងទ័ព​វៀតណាម​ចូលមកជួយរំដោះប្រជាជនកម្ពុជាត្រូវ ឬខុស? ចម្លើយ គឺតាមរយៈតុលាការកូនកាត់ កម្ពុជា-អង្គការសហប្រជាជាតិ ដែលកាត់ទោសមេដឹកនាំខ្មែរក្រហម ហើយតុលាការ​នោះមានឈ្មោះជាផ្លូវការថា អង្គជំនុំជម្រះវិសាម័ញ្ញក្នុងតុលាការកម្ពុជា ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កងទ័ពរំដោះប្រជាជនវៀតណាម ដែលបានចូលមក​អន្តរាគមន៍ជួយវាយរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ប៉ុលពត បានដកចេញទៅវិញ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៨៩ គឺមុនរយៈពេល២ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទី​ក្រុងបាវីស​ទៅទៀត ខណៈដែលក្រុមជំនាញការវៀតណាម បានដកចេញនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៨៨ (មុន១ឆ្នាំ ដែលកងទ័ពវៀតណាមដកចេញ)។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សន្តិភាព បានកើតឡើងរយៈពេលជាង ៤៣ឆ្នាំមកហើយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ រយៈពេល ៤៣ឆ្នាំមកនេះ កម្ពុជាបានធ្វើកិច្ចការជាច្រើនជាមួយវៀតណាម ក្នុងនោះសម្រេចការបោះបង្គោលព្រំដែន ៨៤ភាគរយ ខណៈដែលចំណុចសេសសល់ ១៦ភាគរយទៀត កំពុងដំណើរការជាបន្តបន្ទាប់ ដោយឈរលើទស្សនវិស័យព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ​ជាមួយប្រទេសជិតខាង។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសបញ្ជាក់ថា «កម្ពុជាមិនអាចឱ្យបាត់បង់ទឹកដីចូលទៅកាន់​ប្រទេសវៀតណាម ហើយវៀតណាម ក៏មិនចង់បានទឹកដីកម្ពុជាដូចគ្នាផងដែរ»។ សម្តេចបញ្ជាក់ថា កម្ពុជារក្សាឱ្យបានទឹកដី ដែលបន្សល់ទុកដោយអាណានិគមន៍និយមបារាំង។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មិនមែនតែបូរណភាពទឹកដីកម្ពុជា ជាមួយ​ប្រទេសវៀតណាម​នោះទេ ជាមួយប្រទេសក្បែរខាងផ្សេងទៀត ក៏មិនឱ្យមាន​ការបាត់បង់​ទឹកដីដូចគ្នា សូមប្រជាពលរដ្ឋស្ងប់ចិត្ត និងទុកចិត្តលើការដឹកនាំរបស់សម្តេច និងគណបក្សប្រជាជនកម្ពុជា។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នាពេលអនាគតតំបន់កោះថ្ម X-16 នឹងក្លាយ​តំបន់អភិវឌ្ឍន៍ ខណៈដែលច្រកទ្វារអន្តរជាតិព្រំដែនរវាងកម្ពុជា-វៀតណាម នៅតំបន់នោះ នឹងត្រូវបង្កើតឡើង ហើយការដោះដូរទំនិញ និងផលប្រយោជន៍​រវាងប្រទេសទាំង​ពីរក៏មានភាពមមារញឹកផងដែរ។

- សម្តេចតេជោ ហ៊ុន សែន ជំរុញដល់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, នាយឧត្តមសេនីយ៍ សៅ សុខា និងអាជ្ញាធរមូលដ្ឋាន ត្រូវរក្សាទុកដីបម្រុងទុករបស់រដ្ឋនៅតំបន់កោះថ្ម X-16 ជាង១.០០០ហិកតា(មួយពាន់ហិកតា)ឱ្យបាន ដើម្បីទុកវិនិយោគមន៍តាមតម្រូវការ នៃការរីកចម្រើននៅតំបន់នោះ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បាយមួយពេលរបស់ប្រជាជនវៀតណាម ដែលផ្តល់​ជូនសម្តេច និងយុទ្ធមិត្តកាលពី៤៥ឆ្នាំមុន គឺជាអាហារ ដ៏មានគុណតម្លៃមិន​អាចប្រៀបធៀប​បានឡើយ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ព្រោះតែអាហារមួយពេលនោះ នាំឱ្យកម្ពុជា​សល់ស្រូវ-អង្ករ​រាប់លានតោននាពេលនេះ»។

បងរឹម, [6/20/2022 11:23 AM]

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាមិនត្រូវឱ្យមានឱនភាពសេដ្ឋកិច្ចដោយសារវិបត្តិ នៃជំងឺកូវីដ-១៩នោះឡើយ ខណៈដែលកម្ពុជានៅមានការវាយតម្លៃកម្រិតខ្ពស់ នៃកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំដោយអង្គភាពសេដ្ឋកិច្ចធំៗ ដើម្បីសម្រេចគោលដៅចក្ខុវិស័យកម្ពុជា ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ​ឱ្យបន្តប្រុងប្រយ័ត្ន​ពីការឆ្លង​រីករាលដាលជំងឺកូវីដ-១៩ និងនាំគ្នាទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដំណើរការវ៉ាក់សាំងកូវីដ-១៩ នៅតែបន្តចាក់​ជូន​ប្រជាពលរដ្ឋ​ដោយមិនគិតថ្លៃ ទោះជាតម្រូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងនោះ​អូសបន្លាយ​ដល់ដូសទី២០ក៏ដោយ។

សង្កថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចប់នៅវេលាម៉ោង១១ និង២២នាទី

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm