សម្តេចតេជោ ហ៊ុ​ន សែន​ស្នើឲ្យក្រសួងការពារជាតិរៀបចំ​ធ្វើមាតុភូមិ​និវត្ត​អដ្ឋិធាតុ​របស់​អតីតយុទ្ធជន​កម្ពុជា​ពីប្រទេសវៀតណាម

2022/06/20 06:43:35 pm        779

ត្បូងឃ្មុំ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​ជា​នាយ​ឧត្តមសេនីយ៍​​ផ្កាយមាស ៥ផុតលេខ បានស្នើដល់រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា គឺ​សម្តេច​ពិជ័យ​សេនាទៀ បាញ់ ធ្វើការពិចារណា និងរៀបចំ​ធ្វើ​មាតុភូមិ​និវត្ត​នូវ​អដ្ឋិធាតុ​របស់​អតីត​យុទ្ធជន​កម្ពុជា​ចំនួន ៤៩រូប ដែល​បានពលីជីវិតនៅប្រទេសវៀតណាម ហើយអដ្ឋិធាតុទាំងនោះ គប្បី​តម្កល់​ទុក​នៅកន្លែងតំបន់កោះថ្ម«X16» ផងដែរ។

ថ្លែងនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ ក្នុងឱកាសប្រារព្ធខួប៤៥ឆ្នាំ នៃ​ដំណើរ​តស៊ូ​រំដោះជាតិ និ​ង​សម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលនានានៅតំបន់កោះថ្ម«X16» នៅ​ព្រំដែន​កម្ពុជា-វៀតណាម ក្នុង​ខេត្តត្បូងឃ្មុំ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អតីត​យោធា​កម្ពុជា​ជា​ច្រើន​នាក់ បានពលីជីវិតនៅប្រទេសវៀតណាម ហើយ​អដ្ឋិធាតុ​របស់​ពួកគេ​បាន​តម្កល់​ទុក​នៅ​លើទឹកដី ខេត្តដុងណាយប្រទេសវៀតណាម រាប់សិបឆ្នាំមកហើយ ដោយសារតែរកសាច់ញាតិ និង​ក្រុមគ្រួសាររបស់ពួកគេមិនឃើញ ដូច្នេះដើម្បីតបស្នងសងគុណចំពោះបង ប្អូន​ពលី​ទាំង​នោះ​គប្បី​ធ្វើមាតុភូមិនិវត្តមកកម្ពុជាវិញនូវអដ្ឋិធាតុ​របស់ពួកគេ ដោយតម្កល់ឲ្យបានត្រឹមត្រូវ នៅ​ក្នុង​តំបន់​«X16» នេះតែម្តង។

សូមបញ្ជាក់ថា អតីតយុទ្ធជនពលីកម្ពុជា នៅ​អតីត​អង្គភាព​១២៥​(កម្ពុជា)​បាន​ពលីជីវិត​ក្នុង​បុព្វហេតុ​រំដោះជាតិ ស្ថិតនៅឃុំឡុងយ៉ាវស្រុកគីមមី ខេត្តដុងណាយ ប្រទេស​វៀតណាម។ ទីតាំង​ប្រវត្តិសាស្ត្រ​នេះ​គឺ​ជា​កន្លែង​បញ្ចុះ​សពយុទ្ធជន កម្មាភិបាលពលី អតីតអង្គភាព១២៥ ចំនួន ៤៩​នាក់​ ដែល​បានបូជាជីវិតក្នុងបុព្វហេតុរំដោះប្រទេសជាតិ និង​អាយុ​ជីវិត​ប្រជាជន​កម្ពុជា​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ហើយអង្គភាព១២៥ គឺជាឈ្មោះ​អង្គភាព​ដំបូង​នៃ​កង​កម្លាំង​សាមគ្គី​សង្គ្រោះជាតិ​កម្ពុជា​ដែលបានបង្កើតឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ ជា​ចំណុច​ចាប់​ផ្តើម​ដំបូង​គេបង្អស់ នៃចលនា​តស៊ូ​របស់​កម្ពុជា​ចេញ​ពី​ប្រទេស​វៀតណាម​ក្រោម​ការដឹកនាំ​ដោយ​ផ្ទាល់​ពី​សមមិត្ត ហ៊ុន សែន មុននឹងឈានដល់ការបង្កើតរណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃ​ទី២ ខែធ្នូ ឆ្នាំ១៩៧៨។

យ៉ាងណាក៏ដោយបន្ទាប់ពីធ្វើការតម្កល់នូវអដ្ឋិធាតុរបស់អតីតយុទ្ធជនកម្ពុជាទាំង ៤៩នាក់នេះ នៅប្រទេសវៀតណាម អស់រយៈពេលជាង ៤០ឆ្នាំមកហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី​កម្ពុជា បាន​ស្នើ​ឲ្យ​មាន​ការ​រៀបចំ​នូវ​អដ្ឋិធាតុ​ទាំង​នោះ​មក​កម្ពុជា​វិញ​នា​ពេល​ខាង​មុខ​នេះ ដើម្បីបញ្ជាក់អំពីសញ្ញា បន្ថែមទៀតក្នុងការខិតខំរំដោះប្រទេសជាតិ ពីសំណាក់​យុវជន​កម្ពុជា​នា​គ្រានោះ​ឲ្យរួចផុត​ពីរបបប្រល័យពូជសាសន៍ប៉ុល ពត៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm