Naomi Osaka ដកខ្លួន​ពី Grand Slam, Wimbledon ដោយសារ​របួស

2022/06/20 07:04:23 pm        76

​​វាយ​កូន​បាល់​៖ កីឡាការិនី​វាយ​កូន​បាល់​ជើងឯក Grand Slam ៤លើក Naomi Osaka បាន​បង្ខំចិត្ត​សម្រេចដកខ្លួន​មិន​ចូលរួម​ព្រឹត្តិការណ៍ Grand Slam, Wimbledon ឆ្នាំនេះ​ដោយសារ​បញ្ហា​របួស​។

​​កីឡាការិនី​ជប៉ុន​រូបនេះខកខាន​មិនបាន​ចូលរួម​ប្រកួត​តាំងពី French Open កាលពី​ខែ​មុន និង​បាន​បង្ហោះ​វីដេអូ​លើ​បណ្តាញ​សង្គម​ថា នាង​ត្រូវការ​សម្រាក​ព្យាបាល​របួស​ឱ្យ​ជាសះស្បើយ ១០០%​។ ​កីឡាការិនី​វ័យ ២៤ឆ្នាំ​រូបនេះក៏​ធ្លាប់បាន​និយាយ​ពី​ភាពមិនប្រាកដប្រជា​ពី​ការចូលរួម​ព្រឹត្តិការណ៍ Wimbledon ផងដែរ​កាលពីពេល​កន្លងមក​ដោយសារ​បញ្ហា​ពិន្ទុ​ក្នុង Ranking នៅ​ព្រឹត្តិការណ៍​ត្រូវបាន​កាត់បន្ថយ​។ ​កាលពី​ខែ​មុន​ស្ថាប័ន​វាយ​កូន​បាល់​ទាំង​បុរស និង​នារី ATP និង WTA បានសម្រេច​ដក​ចំនួន​ពិន្ទុ​ខ្លះ​ពី Wimbledon បន្ទាប់ពី​ព្រឹត្តិការណ៍​វាយ​កូន​បាល់​ធំជាងគេ​មួយ​នេះ សម្រេច​ហាមឃាត់​មិនឱ្យ​កីឡាករ-កីឡាការិនី​រុស្ស៊ី និង​បេឡា​រុស​ចូលរួមដោយសារ​បញ្ហា​សង្គ្រាម​រុស្ស៊ី​លើទឹក​ដី​អ៊ុយ​ក្រែ​ន​។

​​សូមបញ្ជាក់ថា Naomi Osaka បច្ចុប្បន្ន​មាន​ចំណាត់ថ្នាក់​ពិភពលោក​លេខ ៤៣ បាន​ធ្លាក់ចំ​ណាត​ថ្នាក់​របស់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយ​ដកខ្លួន​ចេញពី​ការប្រកួត​នានា​កាលពី​ឆ្នាំមុន​ដោយសារ​បញ្ហា​ផ្លូវចិត្ត​។ ​​រំលឹក​ដែរ​ថា Naomi Osaka ធ្លាប់​ឈ្នះ​ជើងឯក Grand Slam ៤​លើក​របស់ខ្លួន​រួមមាន US Open ពីរដង និង Australian Open ពីរដង នៅឡើយ​តែ French Open និង Wimbledon នេះ​ដែល​នាង​មិន​ធ្លាប់​ឈ្នះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm