ឯកឧត្តម យឿន យឿត ចាត់ទុកថ្ងៃ២០ មិថុនា ១៩៧៧​ជាការ​ចងចាំ​ដ៏ពិសេស​នៅ​ក្នុង​ក្រអៅ​បេះដូងជានិច្ច

2022/06/20 07:29:27 pm        185

ឯកឧត្តម យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាល បានចាត់ទុកថ្ងៃទី២០ មិថុនា ១៩៧៧ ជា​ការចងចាំដ៏ពិសេសក្នុងក្រអៅបេះដូង ខណៈព្រឹត្តិការណ៍ដ៍ប្រវត្តិសាស្រ្តនេះ បាន​ធ្វើឲ្យ​ឯកឧត្តមមានការស្ញប់ស្ញែង និងមិនអាចបំភ្លេចបាននោះឡើយចំពោះវីរៈភាព និងគុណបំណាច់​ដ៏ធំធេង​របស់​សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកជីវិត​ទៅ​ប្រថុយប្រថាន ​ដើម្បីស្នើ​សុំកម្លាំង​ពី​ប្រទេស​ជិត​ខាង​មក​ជួយរំដោះប្រជាពលរដ្ឋខ្មែររាប់លាននាក់​ឲ្យរួចផុត​ពីរបបប្រល័យពូជសាសន៍ប៉ុល ពត នោះ។

ឯកឧត្តមបានបន្តថា ថ្ងៃទី២០ មិថុនា ១៩៧៧ ជាការចងចាំដ៏ពិសេសមួយសម្រាប់ពួកយើង ដែលមិនត្រឹមតែជាការចងចាំអំពីការធ្វើការសម្រេចចិត្តដ៏លំបាកបំផុតមួយរបស់បុរសម្នាក់ (សម្តេចតេជោហ៊ុន សែន) ក្នុងការលះបង់កម្លាំងកាយចិត្ត និងអាយុជីវិត ដើម្បី​ប្រទេសជាតិ​របស់​ខ្លួន​តែ​ប៉ុណ្ណោះទេ តែជាការរំឭកឡើងវិញនូវស្មារតីនៃក្តីសង្ឃឹម ការជឿជាក់​លើ​ប្រទេស​ជាតិ​ខ្លួន​ឯង ការមិនបោះបង់ចោលជាតិសាសន៍ និងប្រជាជនខ្លួនទោះក្នុងកាលៈទេសៈណាក៏ដោយ។ គម្រូវីរភាពដ៏អង់អាចនេះហើយ ដែលបានចាក់ឫសក្នុងក្រអៅបេះដូងរបស់យើងគ្រប់គ្នា។

ជាមួយគ្នានោះដែរឯកឧត្តមយឿន យឿត ក៏សូមធ្វើការគោរព និងបួងសួង​ដល់វិញ្ញាណក្ខ័ន្ធ​យុទ្ធជន និងជនរួមជាតិខ្មែរទាំងអស់ ដែលបានពលីជីវិត និងបាត់បង់​ជីវិត​ក្នុង​បុព្វហេតុ​រំដោះ​ជាតិ​មាតុភូមិ ចេញពីរណ្តៅមរណៈនៃបនប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃផងដែរ។ មួយវិញទៀត ឯកឧត្តម​ក៏សូម​ឱ្យ​មេរៀន​ឈឺចាប់​ទាំង​អស់​នេះ​ស្ថិត​ក្នុង​ការ​ចង​ចាំ​របស់​យុវជន​ជំនាន់​ក្រោយ ដើម្បីពួកគេអាចស្វែងយល់ពីតម្លៃនៃសុខសន្តិភាពមួយនេះ ដែលត្រូវបានតស៊ូ ពុះពារ ជម្នះឧបសគ្គជាច្រើនរយជំពូកទម្រាំអាចកសាង និងរក្សាបានមកដល់សព្វថ្ងៃនេះ។ សន្តិភាពដែលយើងកំពុងតែរស់នៅប្រកបដោយជីវភាពរុងរឿង សំបូរសប្បាយនាថ្ងៃនេះ កើតចេញពីការលះបង់ដ៏ធំធេងជាច្រើន និងការសម្រេចចិត្តក្នុងកាលៈទេសៈ​ដ៏លំបាកបំផុត​មួយកាលពី ៤៥ ឆ្នាំមុន របស់សម្តេចតេជោ ហ៊ុន សែន និងសមមិត្តដ៏ទុកចិត្តមួយចំនួនទៀត៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        102
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        207
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm