ឯកឧត្តម នរៈ រតនវឌ្ឍនោ ៖ គ្រឿងញៀនគឺជាបញ្ហាដែលយើងទាំងអស់ត្រូវចូលរួមលុបបំបាត់

2022/06/20 08:07:16 pm        621

ភ្នំពេញ៖ ឯកឧត្តម នរៈ រតនវឌ្ឍនោ តំណាងឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានលើកឡើងនៅចំពោះមុខសិស្សានុសិស្សចំនួន៣៥០នាក់ នៅវិទ្យាល័យព្រែកលៀប (សាលាជំនាន់ថ្មី) ថា ការសេពគ្រឿងញៀនគឺមានផលប៉ះពាល់ជាច្រើនដល់ខ្លួនយើងជាអ្នកសេពផង និងដល់សង្គមជាតិទាំងមូលផង។

ការថ្លែងរបស់ឯកឧត្តម នរៈ រតនវឌ្ឍនោ យ៉ាងដូច្នេះនាឱកាសអញ្ជើញចូលរួមបើកកម្មវិធីទស្សនាទានព្រះពុទ្ធសាសនា ប្រធានបទ«យុវជនត្រូវនៅឆ្ងាយពីគ្រឿងញៀន» ដើម្បីអប់រំសិស្សវិទ្យាល័យព្រែកលៀប (សាលាជំនាន់ថ្មី) នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ ។

ឯកឧត្តម បានថ្លែងទៀតថា កម្មវិធីទស្សនាទានព្រះពុទ្ធសាសនា ត្រូវបានប្រសូត្រចេញក្រោមគំនិត​ផ្តួចផ្តើម​ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រ​កម្ពុជា ​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រៀបចំដឹកនាំដោយនាយកដ្ឋាន​ស្រាវជ្រាវផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម ជាចលករដោយមានការសហការជាមួយ​ក្រសួង​អប់រំ យុវជន និងកីឡា​ និងអគ្គនាយកដ្ឋានវិទ្យុ​ ទូរទស្សន៍រដ្ឋ និងឯកជន ដែលរហូតមកដល់​ពេលនេះ​ បានរៀបចំកម្មវិធីទស្សនាទានព្រះពុទ្ធសាសនា ​បានចំនួន៤២លើករួចមកហើយ។

ឯកឧត្តម ​ ក៏បានថ្លែងការអរគុណចំពោះក្រុមការងារដែលពាក់ព័ន្ធទាំងអស់ ដែលសម្រឹតសម្រាំង​ប្រធាន​បទដ៏មាន​សារៈប្រយោជន៍ ​យកមកធ្វើការអប់រំសិស្សានុសិស្សនៅទីនេះ ​ឱ្យសិក្សាស្វែងយល់​ពីផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះអ្នកប្រើប្រាស់​គ្រឿងញៀន ​ពីព្រោះវាជាសារធាតុដ៏កាចសាហាវ​ដែលធ្វើ​ឱ្យប៉ះពាល់សុខភាពរបស់យើង។

សារធាតុគ្រឿងញៀន វាជាចលករ ​ក៏ដូចជាការជម្រុញឱ្យយុវជន និងយុវវ័យភ្លើតភ្លើនហ៊ានប្រព្រឹត្ត​អំពើអបាយមុខក្នុងសង្គមគ្រួសារ ​ហ៊ានប្រព្រឹត្តអំពើ​ហិង្សា ​បំផ្លាញ​ទ្រព្យសម្បត្តិក្នុងក្រុមគ្រួសារ ដែល​ធ្វើឱ្យបាត់បង់កិត្តិយសគ្រួសារក្នុងសង្គម។

ឯកឧត្តម នរៈ រតនវឌ្ឍនោ​ បានអំពាវនាវ​ដល់​សិស្សានុសិស្សទាំងអស់ ​ត្រូវចៀសឱ្យឆ្ងាយពីការ​ប្រើប្រាស់​គ្រឿងញៀន​ងាក​មករកការសិក្សា​និងការប្រតិបត្តិ​ព្រះធម៌វិន័យដែល​នឹងនាំយើង​ឆ្ពោះទៅ​រកភាពជោគជ័យលើជីវិត។

លោក ឆុំ សុភក្តិ នាយកវិទ្យាល័យព្រែកលៀប បាន​សម្តែង​មនោសញ្ចេតនា​រីករាយ​យ៉ាងក្រៃលែង​ដែល​ក្រុមការងារពាក់ព័ន្ធទាំងអស់សហការគ្នាយ៉ាងល្អ​ជាមួយសាលាចុះមកអប់រំ សិស្សានុសិស្ស​ទាំង៣៥០នាក់ ឱ្យយល់ដឹងពីផលប៉ះពាល់នៃការសេពគ្រឿងញៀន​ ជាពិសេសចំពោះព្រះភិក្ខុ វិមលោ ផល ចាន់ថេត ធ្វើការអប់រំតាមបែបពុទ្ធឱវាទដល់សិស្សានុសិស្សទាំង៣៥០នាក់ ដើម្បីឲ្យពួកគេក្លាយខ្លួនជាមនុស្សមានសីលធម៌ សុជីវធម៌ល្អ ក្នុងការរស់នៅក្នុងសង្គម តាម​រយៈធម៌ព្រះសម្មាសម្ពុទ្ធ គឺជាឱសថដ៏​សក្ដិសិទ្ធិ​ ក្នុងការ​អប់រំចិត្តឲ្យពួកគេមានសេចក្តីថ្លៃថ្នូរល្អ៕

អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        101
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        96
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm