យុវជន៖ បើគ្មានព្រឹត្តិការណ៍២០ មិថុនា ឆ្នាំ១៩៧៧ ថ្ងៃចាប់ផ្តើមនៃការតស៊ូទេ ក៏គ្មានស្ថានភាពដូចបច្ចុប្បន្ន

2022/06/20 08:42:22 pm        880

ភ្នំពេញ៖ ២០មិថុនាឆ្នាំ ១៩៧៧ -២០មិថុនា ឆ្នាំ២០២២ ជាគម្រប់ខួប៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅការ​ផ្ដួល​រំលំ​របបប្រល័យពូជសាសន៍ ប៉ុល ពត។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ យុវជនយល់ឃើញថាបើគ្មានព្រឹត្តិការណ៍ ២០មិថុនាឆ្នាំ ១៩៧៧ ក៏គ្មាន រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ធ្នូ និងក៏គ្មានថ្ងៃជ័យជំនះ ៧មករា ហើយក៏មិនអាចមានសង្គមសន្តិភាព ដែលពួកគាត់កំពុងរស់នៅផងដែរ។

តាមរយៈការសិក្សាចំពោះព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយនេះ យុវជនទោះកើតពុំទាន់​សម័យខ្មែរ​ក្រហមក្ដី ក៏ពួកគាត់ផ្ដល់តម្លៃជាខ្លាំងចំពោះដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពតផងដែរ។

ការផ្ដល់តម្លៃដោយសារតែពួកគាត់មើលឃើញថា ព្រឹត្តិការណ៍ថ្ងៃទី ២០ មិថុនា ឆ្នាំ ១៩៧៧ ជា​ការដាក់​ជីវិតធ្វើជាដើមទុន ដើម្បីបុព្វហេតុហេតុជាតិ​ និងប្រជាជាតិគ្រប់រូប។ ​យុវជនលើកឡើងថា បើគ្មានថ្ងៃ ២០មិថុនា ឆ្នាំ១៩៧៧ កម្ពុជាក៏ពុំអាចមានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ធ្នូ និងថ្ងៃជ័យជំនះ ៧ មករា ឆ្នាំ ១៩៧៩ ហើយក៏ពុំអាចមានសង្គមសន្តិភាពបច្ចុប្បន្នផងដែរ។

ជាយុវជនអ្វីដែលពួកគាត់អាច ធ្វើបានគឺថែ​រក្សា​នូវ ​កេរដំណែល​សន្តិភាព ការអភិវឌ្ឍ​ដែល​ទទួល​បានពីការលះបង់ ពលីរបស់ថ្នាក់ដឹកនាំ និងកងទ័ពដែលបានបាត់បង់ជីវិត ក្នុងការប្រយុទ្ធប្រឆាំង​ផ្ដួលរំលំរបប ៣ឆ្នាំ ៨ខែ និង២០ថ្ងៃនោះ។ ពួកគាត់ បញ្ជាក់ថា មិនចង់ឱ្យកម្ពុជាធ្លាក់ចូលដាន​ប្រវត្តិសាស្រ្ត​ចាស់នោះទេ។

ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃ​ដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យ​ពូជសាសន៍ ប៉ុល ពត គឺជាការ​ចាកចេញ​ពីទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់​ ខេត្តត្បូងឃ្មុំ ​នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ របស់ សម្ដេច ហ៊ុន សែន​ និងកម្មាភិបាលបួននាក់ គឺ នុច ថន ញឹក ហួន ស៊ូ គីមស្រ៊ាង (ហៅសាញ់) និង វ៉ា ប៉ោអ៊ាន ភៀសខ្លួនទៅវៀតណាម ដើម្បីស្វែងរកការជួយរំដោះជាតិចេញពីរបបប្រល័យពូជសាន៍ ប៉ុល ពត ។

ប្រវត្តិសាស្ត្រនេះ ក៏បានឆ្លាក់ និងចារឹកទុកជាតឹកតាងប្រវត្តិសាស្ត្រនៅ វិមានឈ្នះឈ្នះផងដែរ បង្ហាញពីដំណើរតស៊ូសង្គ្រោះជាតិ រហូតដល់ការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងក្នុងឆ្នាំ១៩៩៨ ក្រោមការ​អនុវត្តនយោបាយឈ្នះឈ្នះ ​និងនាំអោយកម្ពុជា​អភិវឌ្ឍន៍​រីករាយចំរើន​រហូត​ដល់បច្ចុប្បន្ន៕ អត្ថបទ៖ ប៉ោ គឹមហុក

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm