ទុនបម្រុងអន្តរជាតិ ធានាឱ្យកម្ពុជានាំចូលទំនិញ សម្រាប់គ្រាបន្ទាប់បានដល់ជាង​ ៨ខែ

2022/06/20 02:24:45 pm        870

ភ្នំពេញ៖ ប្រឈមនឹងសម្ពោធសេដ្ឋកិច្ចពីជំងឺកូវីដ-១៩ និងសង្គ្រាមនៅអ៊ុយក្រែនក៏ពិតមែន ទុន​បម្រុង​អន្តរជាតិ​របស់​កម្ពុជា​ នៅតែមាន​កម្រិត​ខ្ពស់​ ដែលអាចធានា​ការ​នាំចូល​ទំនិញ និង​សេវា​សម្រាប់​គ្រា​បន្ទាប់​បានរហូតដល់ ៨ខែ។

នេះជាការលើកឡើងរបស់លោកជំទាវ ជា សិរី ឧបការី និង​ជា​អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​សិក្ខាសាលា​ស្តីពី «ការ​ផ្សព្វផ្សាយ​របាយការណ៍​ស្ថិរភាព​ហិរញ្ញវត្ថុ​ឆ្នាំ ២០២១» ដែល​រៀបចំ​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា ក្នុង​ថ្ងៃទី ១៧ខែមិថុនា ឆ្នាំ២០២២ នៅ​ទីស្នាក់ការ​ធនាគាជាតិ​នៃ​កម្ពុជា។

លោកជំទាវ ជា សិរី បាននិយាយថា ​សកម្មភាព​សេដ្ឋកិច្ចក្នុងស្រុកនិងពិភពលោកនៅក្នុងឆ្នាំ២០២១ បាន​បន្តងើបឡើង ​បើទោះ​ជាប្រឈមនឹងការលេចឡើង​នូវប្រភេទមេរោគ​បំប្លែង​ថ្មីនៃជំងឺកូវីដ-១៩ និងការកើនឡើង​នៃអត្រាអ្នកឆ្លងក៏ដោយ។ ប៉ុន្តែ ការងើបឡើងវិញនេះមានភាពខុសគ្នា​ទៅតាម​ប្រទេសនីមួយៗ និងនៅមានភាពផុយស្រួយនៅឡើយ។

ចំពោះកម្ពុជា ភាពអំណោយផលនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក គួបផ្សំនឹងជោគជ័យ​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ទូទាំងប្រទេស បានជំរុញដល់ការងើបឡើងវិញ​នៃ​កំណើន​សេដ្ឋកិច្ច​ ជាមួយនឹងអត្រាកំណើន ៣ភាគរយ នៅឆ្នាំ២០២១ ​បន្ទាប់ពីបានធ្លាក់ចុះ -៣,១ភាគរយក្នុងឆ្នាំ២០២០។

បើតាមលោកជំទាវ ជា សិរី កំណើននេះត្រូវបានគាំទ្រជាចម្បងដោយកំណើននាំចេញ​សំលៀកបំពាក់ ​និងផលិតផលកសិកម្ម ​និងផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ក៏ដូចជាពាណិជ្ជកម្មលក់ដុំនិងរាយ។

លោកជំទាវ ជា សិរី បានបន្តនិយាយថា ​ទុនបម្រុងអន្តរជាតិមានកម្រិតខ្ពស់គ្រប់គ្រាន់ ដែល​អាចធានា​ការ​នាំចូលទំនិញ ​និងសេវាសម្រាប់គ្រាបន្ទាប់បានប្រមាណជាង៨ខែ ខ្ពស់ជាង​កម្រិត​អប្បបរមា ៣ខែដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន។

តាមអ្នកជំនាញ ទុនបម្រុងអន្តរជាតិដែលកម្ពុជាកំពុងមានបច្ចុប្បន្ន ​បើធៀបនឹងស្តង់ដារអន្តរជាតិ គឺមាន​ទំហំខ្ពស់ ខណៈកន្លង​មកកម្ពុជាប្រើប្រាស់​ទុននេះភាគច្រើន​ ទៅលើការសង់ម្ចាស់បំណុល​នៅ​តាមបណ្តាលប្រទេសផ្សេងៗប៉ុណ្ណោះ។

រាជរដ្ឋាភិបាល បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ម៉ាក្រូ​ប្រុងប្រយ័ត្ន រូបិយវត្ថុ និង​សារពើពន្ធ ប្រកប​ដោយ​ប្រសិទ្ធភាព ​ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ​ជាពិសេស​វិធានការ​អន្តរាគមន៍ ​ដើម្បី​ជួយ​ដល់​គ្រួសារក្រីក្រ និង​អាជីវកម្ម​ដែល​ងាយ​រងគ្រោះ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ ១៩។

យោង​តាម​ធនាគារជាតិ​នៃ​កម្ពុជា សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា នឹង​កើន​ឡើង​ក្នុង​រង្វង់ ៥ ភាគរយ នៅ​ឆ្នាំ ២០២២ ដែល​គាំទ្រ​ជា​ចម្បង​ដោយ​ការ​នាំចេញ​នៃ​ផលិតផល​កម្មន្តសាល កសិកម្ម ការ​ដឹក​ជញ្ជូន ទូរគមនាគមន៍ ​និង​ភាព​ប្រសើរ​ឡើង​នៃ​លំហូរ​វិនិយោគ ​និង​ប្រាក់​បង្វែរ​របស់​ពលករ​ពី​ក្រៅប្រទេស៕ អត្ថបទ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ
2026/06/10 07:41:50 am        1
កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
2026/06/10 07:17:24 am        1
សម្តេចតេជោ ហ៊ុន សែន៖ យើងសម្រេចយកវិធីចរចា ដើម្បីចៀសវាងការចោទប្រកាន់ថាយើងបំពានកិច្ចព្រមព្រៀងឈប់បាញ់
2026/06/09 10:25:17 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ

2026/06/10 07:41:50 am
​កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
2026/06/10 07:17:24 am
​ប្រជាកសិករឥណ្ឌូនេស៊ី ត្រៀមខ្លួនរួចរាល់ក្នុងការសម្របខ្លួនតាមបាតុភូតអែល នីញ៉ូ
2026/06/09 10:29:15 pm
​គម្រោងផ្លូវថ្លៃបំផុតរបស់ឥណ្ឌាខិតទៅរកការប្រកួតប្រជែង ក្រោយពិធីបើកការដ្ឋានសាងសង់
2026/06/09 10:28:47 pm
​សម្តេចតេជោ ហ៊ុន សែន៖ យើងសម្រេចយកវិធីចរចា ដើម្បីចៀសវាងការចោទប្រកាន់ថាយើងបំពានកិច្ចព្រមព្រៀងឈប់បាញ់
2026/06/09 10:25:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/09 03:36:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/09 11:48:09 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/03 04:56:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am