វាយកូនបាល់៖ កីឡាករវាយកូនបាល់អ៊ីតាលី Matteo Berrettini បានការពារតំណែងជើងឯកបានសម្រេចក្នុងការប្រកួតកម្មវិធី Queen Club នៅចក្រភពអង់គ្លេសក្រោយយកឈ្នះកីឡាករ Filip Krajinovic នៅវគ្គផ្តាច់ព្រ័ត្រ។

កីឡាករអ៊ីតាលីលំដាប់លេខ២ ក្នុងកម្មវិធី Berrettini បានយកឈ្នះដោយលទ្ធផល ៧-៥ និង ៦-៤ ដើម្បីឈ្នះជើងឯក Queen Club នេះពីរឆ្នាំជាប់គ្នា។ នេះជាជ័យជំនះ ២០ប្រកួតក្នុងចំណោម ២១ប្រកួតចុងក្រោយនៅលើទីលានស្មៅសំរាប់ Matteo Berrettini បន្ទាប់ពីបរាជ័យចុងក្រោយរបស់គេគឺតាំងពីចាញ់ Novak Djokovic នៅវគ្គផ្តាច់ព្រ័ត្រ Wimbledon ឆ្នាំមុន។ កីឡាករលំដាប់លេខ ១០ ពិភពលោករូបនេះថ្មីៗនេះដែរក៏ទើបតែឈ្នះជើងឯក Stuttgart Open នៅអាល្លឺម៉ង់ផងដែរកាលពីសប្តាហ៍មុន។ ជ័យជំនះនេះផងដែរក៏ធ្វើឱ្យ Matteo Berrettini កាន់តែមានជំនឿចិត្តសំរាប់ការប្រកួត Grand Slam, Wimbledon ដែលនឹងចាប់ផ្តើមថ្ងៃអាទិត្យនេះ៕
អត្ថបទ៖នាង សុភាវុធ