រុស្ស៊ី៖ យោធារុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា មានការបាត់បង់ច្រើននៅក្នុងជួរកងទ័ពអ៊ុយក្រែន ហើយយោធាអ៊ុយក្រែនកំពុងត្រូវបានបង្ខំឱ្យដាក់បុគ្គលិក ដែលមិនបានត្រៀមខ្លួនជាមុនចូលទៅក្នុងសមរភូមិ។ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីបានបំផ្លាញអាវុធដែលផ្គត់ផ្គង់ដោយប្រទេសលោកខាងលិច។

នៅក្នុងសន្និសីទប្រចាំថ្ងៃលោក Konashenkov បាននិយាយថា កងកម្លាំងរបស់រុស្ស៊ីបានគ្រប់គ្រងភូមិ Metiolkine នៅខាងក្រៅទីក្រុង Sievierodonetsk។ លោកបាននិយាយថា ប៉ុស្តិ៍ទីបញ្ជាការអ៊ុយក្រែនមួយកន្លែងនៅក្នុងទីក្រុង Dnipropetrovsk ត្រូវបានវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ក្នុងអំឡុងពេលកិច្ចប្រជុំរបស់បុគ្គលិកទីបញ្ជាការអ៊ុយក្រែន។ នៅក្នុងការវាយប្រហារនេះ ឧត្តមសេនីយ៍ និងទាហានជាង 50នាក់នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានស្លាប់។ លោក Konashenkov និយាយថា មីស៊ីលរបស់រុស្ស៊ីបានបំផ្លាញរថភ្លើងយោធាអ៊ុយក្រែននៅក្នុងទីក្រុង Dnipropetrovsk ព្រមទាំងកាំភ្លើងធំ M777 ចំនួន 10គ្រឿង និងរថពាសដែករហូតដល់ 20គ្រឿងនៅក្នុងទីក្រុង Mykolaiv ដែលត្រូវបានផ្គត់ផ្គង់ទៅឱ្យអ៊ុយក្រែនពីបណ្តាប្រទេសលោកខាងលិច៕
អត្ថបទ៖ ប៊ុនថន