អគ្គិសនីនៅកម្ពុជាអាចផ្គត់ផ្គងគ្រប់គ្រាន់ ទោះបីប្រឈមនឹងវិបត្តិសកល

2022/06/20 10:50:16 pm        819

ភ្នំពេញ៖ អគ្គិសនីមិនមានផលប៉ះពាល់ដល់ការផ្គត់ផ្គង់ ឬការខ្វះខាតអគ្គិសនីសម្រាប់ចែកចាយនោះឡើយនៅក្នុងវិបត្តិសកល ព្រោះកម្ពុជាមានថាមពល​ស្អាត​សម្រាប់ផ្គត់ផ្គង់ច្រើន ជាពិសេសមានការ​ឧបត្ថម្ភ​ធន​ពី​រាជរដ្ឋាភិបាល ដែលអាចធានានិរន្តរភាព​ដល់ឧស្សាហកម្ម,រោងចក្រ សហគ្រាស ​និងការ​ប្រើប្រាស់របស់​ប្រជាជន​គ្រប់គ្រាន់។

ឯកឧត្តម កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ​ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា លើកឡើងក្នុង​កិច្ច​សម្ភាសន៍​ជាមួយភ្នាក់ងារសារព័ត៌មាន ស្តីពីការផ្គត់ផ្គង់ និងការចែកចាយអគ្គិសនីក្នុង​ពេល​បច្ចុប្បន្ន នេះថា វិបត្តិកូវីដ ១៩ និងវិបត្តិសកលបញ្ហារុស្សី និងអ៊ុយក្រែន រួមមាន៖ អាមេរិក, អង់គ្លេស និងនៅទ្វីបអឺរ៉ុបទាំងមូល ​និងប្រទេសក្នុង​ អាស៊ានមួយចំនួន ​គឺបានឡើងថ្លៃអគ្គិសនីរួចហើយ ក្នុងនោះ​សម្រាប់កម្ពុជាក៏នឹងត្រូវឡើងថ្លៃអគ្គិសនីដូចគ្នា, បច្ចុប្បន្នអគ្គិសនីកម្ពុជា ដែលជាក្រុមហ៊ុនរដ្ឋ បាននិងកំពុងប្រឈមនឹងការខាតចំណូលដោយសារ ប្រេងឡើងថ្លៃ, ថ្លៃនាំចូលអគ្គិសនី និងថ្លៃនាំចូលធ្យូងថ្មជាដើម។

ឯកឧត្តម បន្តថា កត្តាដែលធ្វើឲ្យអគ្គិសនីនៅកម្ពុជាមិនឡើងថ្លៃ ​គឺដោយសារកម្ពុជាមានវារីអគ្គិសនី និងថាមពល ស្អាត ហើយមានការនាំចូលថាមពលស្អាតបន្ថែម ​បច្ចុប្បន្នកម្ពុជាមានថាមពលស្អាត ៦១% ​ដោយបានជួយកាត់ បន្ថែមដល់ថាមពលប្រើប្រាស់ប្រេង និងធ្យូងថ្ម ។

ចំណែកកត្តាមួយមួយទៀតដែលធ្វើឲ្យអគ្គិសនីមិនឡើងថ្លៃ ដោយសាររាជរដ្ឋាភិបាលជួយ​ឧបត្ថម្ភ​ធនជំនួស​ ជាក់ស្តែងក្នុងឆ្នាំកន្លងមកនេះ អគ្គិសនីកម្ពុជាជួយឧបត្តម្ភធនជាង ១១០ លានដុល្លារ​អាមេរិច ហើយបច្ចុប្បន្ន ​កំពុងជួយ​ឧបត្ថម្ភ​ធន​បន្ថែមទៀត ខណៈថ្លៃដើមនៃការផលិត​បានហក់​ឡើងខ្ពស់ ​។ ចំណែកថ្លៃនៃការផ្គង់ផ្គង់ ​បានរក្សាជាធម្មតា ពោលគឺមិនឡើងថ្លៃ។

នៅក្នុងផែនការរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ​នៅក្នុងឆ្នាំ ២០២២ នេះ ​បង្ហាញឲ្យដឹងថា ប្រភពអគ្គិសនី​របស់​កម្ពុជា សរុប ​មានចំនួនប្រមាណ ៤ ០០០ មេហ្គាវ៉ាត់ បានប្រភពអគ្គិសនីក្នុងស្រុក មានជាង ៣ ០០០ មេហ្គាវ៉ាត់, រួមមាន៖ ប្រភពធ្យូងថ្ម ៦៧៥ មេហ្គាវ៉ាត់ និងប្រភពដុតប្រេងជាង ៦៤១ មេហ្គាវ៉ាត់។

ចំណែកថាមពលកកើតឡើងវិញសរុបមានជិត ១ ៨០០ មេហ្គាវ៉ាត់ បានមកពីវារីអគ្គិសនី ជាង ១ ៣៣១ មេហ្គាវ៉ាត់, ថាមពលពន្លឺព្រះអាទិត្យជាង ៤៣៦ មេហ្គាវ៉ាត់ ​និងថាមពលជីវម៉ាស់ ជាង ៣០ មេហ្គាវ៉ាត់។

ដោយឡែកការនាំចូលអគ្គិសនីវិញ មានជិត ១ ៣៣១ មេហ្គាវ៉ាត់ នាំចូលពីថៃ មានចំនួន ២៧៧ មេហ្គាវ៉ាត់, វៀតណាម ៣៣២ មេហ្គាវ៉ាត់ ​និងពីប្រទេសឡាវ មានចំនួន ៥២១ មេហ្គាវ៉ាត់៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm