អគ្គិភ័យបានឆាប់ឆេះផ្ទះពលរដ្ឋអស់៣៧ខ្នងផ្ទះ នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ

2022/06/21 02:10:00 am        45

ភ្នំពេញ៖ អគ្គិភ័យបានឆាប់ឆេះផ្ទះបងប្អូនប្រជាពលរដ្ឋ អស់ចំនួន៣៧ខ្នងផ្ទះ ជាប្រភេទសំណង់ ថ្មក្រោមឈើលើ បង្កការភ្ញាក់ផ្អើល អ្នកជិតខាងជួយយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់តែពុំអាចទប់ស្កាយ់បានឡើយ អណ្ដាតភ្លើងងរាដាលយ៉ាងសន្ធោសន្ធៅ តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង០៤ ល្ងាចថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចម្ដុំជិតច្រាំងបាក់ ផ្លូវលំ ភូមិដើមចាន់ ក្រុម០៤ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុ ឃើញមានអណ្ដាតភ្លើងនិងផ្សែងហ៊ុយចេញផ្ទះ ហើយបងប្អូនប្រជាពលរដ្ឋអ្នករស់នៅជិតខាងបានរត់ចេញស្រែកឆោឡោដើម្បីអោយនាំគ្នាជួយយកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់ តែមិនអាចគ្រប់គ្រង់បានដោយសារអណ្ដាតភ្លើងឆាប់ឆេះលឿនយ៉ាងសន្ធោសន្ធៅ រាលដាលឆេះដល់ផ្ទះអ្នកជិតខាងយ៉ាងលឿនបំផុត។

ភ្លាមៗនោះអាជ្ញាធរមូលដ្ឋានបានចុះដល់ទីតាំងកើតហេតុនិងបានទាក់ទៅកាតិយាល័យជំនាញបង្ការនិងពន្លត់អគ្គិភ័យ ចេញរថយន្តពន្លត់អគ្គីភ័យគ្រប់គោលដៅដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ យ៉ាងណា អគ្គិភ័យបានឆាប់ឆេះយ៉ាងសន្ធោសន្ធៅ រាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋជាច្រើនខ្នងផ្ទះ ទើបបាញ់ទឹកបានរលត់ តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយក្នុងហេតុការនេះ។

មន្ត្រីនៃការិយាល័យបង្ការនិងពន្លត់អគ្គីភ័យបានឲ្យដឹងថា ក្នុងគ្រោះអគ្គិភ័យនេះបានឆឆបើឆេះផ្ទះពលរដ្ឋប្រភេទសំណង់ ថ្មឈើប្រក់ស័ង្កសី ទំហំ ៣ម៉ែត្រ គុណ៤ម៉ែត្រឆេះផ្ទះអស់ចំនួន៣៧ខ្នង រួមទាំងសំភារះអស់ទាំងស្រុង ។

ក្នុងប្រតិបត្តិការនេះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុប ៣៦គ្រឿង ប្រើប្រាស់ទឹកអស់ ៤០ឡាន រួមមាន ររថយន្តការិយាល័យបង្កានិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាករាជធានីភ្នំពេញ ចំនួន ២៣រឿង ប្រេីប្រាស់ទឹកអស់ ២៣ឡាន, រថយន្តក្រសួងមហាផ្ទៃចំនួន ០៤គ្រឿង ប្រេីប្រាស់ទឹកអស់ ៤ឡាន,រថយន្តសាលាខណ្ឌច្បារអំពៅចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកអស់ ៣ឡាន,រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន ០៣គ្រឿង ប្រើប្រាស់អស់ចំនួន ៣ឡាន, រថយន្ត ទីក្រុងនរាចំនួន០១ គ្រឿង ប្រើប្រាស់អស់ចំនួន ៣ឡាន,រថយន្តក្រុមហ៊ុនកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន,និង រថយន្តបុរីប៉េងហួតចំនួន ០៣គ្រឿង ប្រើប្រាស់អស់ ចំនួន ៣ឡាន។ ចំពោះមូលដ្ឋានតាមការស្រាវជ្រាវស៉ើបសួរជំហានដំបូងរបស់មន្រ្តីនគរបាល ថាបណ្ដាលមកពីមានមនុស្សលួចដុត៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm