លោក ប្រាក់ វុទ្ធី ចាត់​ទុក​ការប្រកួត​ជើងឯក​អាស៊ាន​ជា​ដំណាក់កាល​ទី​២ នៃ​ការ​ត្រៀម​ស៊ី​ហ្គេម​២០២៣

2022/06/21 05:08:05 pm        232

​បាល់ទាត់៖ លោក ប្រាក់ វុទ្ធី គ្រូបង្វឹក​ក្រុមបាល់ទាត់​នារី​ជម្រើស​ជាតិ​កម្ពុជា បានចាត់ទុក​ការប្រកួត​ក្របខណ្ឌ​បាល់ទាត់​នារី​ជើងឯក​អាស៊ីអាគ្នេយ៍​ AFF Women’s Championship 2022 ​នា​ខែកក្កដា​ខាងមុខគឺជា​ដំណាក់កាល​ទី​២ នៃ​ផែនការ​ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣។​

​ការលើកឡើង​នេះ បន្ទាប់ពី​ក្រុមបាល់ទាត់​នារី​កម្ពុជាបាន​ត្រឡប់​ចូល​ជុំរុំ​ហ្វឹកហាត់​វិញ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ក្រោយ​បញ្ចប់​បេសកកម្ម​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាមកាលពី​ថ្មីៗ ដែល​ទទួលបាន​លទ្ធផល​ពុំ​គាប់ប្រសើរ​ឡើយ។​ ​លោក​ថា ការចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេមនៅ​វៀតណាម គឺជា​ការអនុវត្ត​ផែនការ​ដំណាក់កាល​ទី​១ ក្នុងនាម​ក្រុម​ក្មេងខ្ចីដែល​ទើប​ចូលរួម​ប្រកួត​លើកដំបូង។ ទោះបី​ក្រុមបាល់ទាត់​នារី​កម្ពុជាបាន​រង​បរាជ័យ ២​ប្រកួត​ផ្ទួនៗ​ក្ដី តែ​លោក​បាន​មើលឃើញ​ចំណុច​ល្អ​មួយចំនួន ពិសេស​លើ​ប្រព័ន្ធ​ការពារ។​ ​រីឯ​ការប្រកួត​បាល់ទាត់​នារី​ជើងឯក​អាស៊ាន ដែល​នឹង​រៀបចំ​នៅ​ប្រទេស​ហ្វីលីពីន​នា​ខែក្រោយ​វិញ គឺជា​ការរៀបចំ​ដំណាក់កាល​ទី​២ ដែល​លោក​នឹង​បន្ដ​ផ្ដោត​សំខាន់​លើ​ការការពារ បូករួម​ជាមួយនឹង​ការ​វាយបក និង​ការលេង​ប្រព័ន្ធ​ប្រយុទ្ធ​ជាដើម ដើម្បី​អភិវឌ្ឍណ៍​គុណ​ផល​របស់​កីឡាការិនី​ម្នាក់ៗឲ្យ​កាន់តែ​ប្រសើរ សម្រាប់​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​បុរស​វ័យ ៥១​ឆ្នាំ​រូបនេះបន្ដថា អ្វីៗ​ដែល​ក្រុមការងារ​កំពុង​រៀបចំក្រោម​ការដឹកនាំ​របស់​សហព័ន្ធ​បច្ចុប្បន្ន សុទ្ធតែជា​គោល​ដៅ​សម្រាប់​ស៊ី​ហ្គេមឆ្នាំ​២០២៣ ហើយ​មុន​ឈានដល់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ លោក​ក៏មាន​គម្រោង​ស្វែង​រក​កីឡាការិនី​កូនកាត់​ខ្មែរ​បរទេស ដូចជា​នៅ​អូស្ដ្រាលី និង​អាមេរិក​ជាដើម ដើម្បី​មកជួយ​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា​ផងដែរ។​ ​សូមបញ្ជាក់ថា ការប្រកួត​ពានរង្វាន់​បាល់ទាត់​នារី​ប្រចាំ​តំបន់​អាស៊ាន​ AFF Women’s Championship ​ឆ្នាំ​២០២២ នេះ គ្រោង​ធ្វើការ​ប្រកួត​ពីថ្ងៃ​ទី​០៤ ដល់​ថ្ងៃទី​១៧ ខែកក្កដា​ខាងមុខ ដោយ​ក្រុម​កម្ពុជាស្ថិតក្នុង​ពូ​ល​ B ​ជាមួយ​ក្រុម​ទើប​ឈ្នះ​មេដាយមាស​ស៊ី​ហ្គេមវៀតណាម ​មី​យ៉ាន់​ម៉ា​, ​ឡាវ​, ​ទី​ម័​រ​ខាងកើត។ ចំពោះ​ប្រកួត​ដំបូង​របស់​ក្រុមបាល់ទាត់​នារី​កម្ពុជា នឹងត្រូវ​ជួប​ឡាវ​មុនគេនា​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០២២៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm