បាល់ទាត់៖ កូរ៉េបានសម្រេចដេញថ្លៃរៀបចំព្រឹត្តិការណ៍បាល់ទាត់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2023 បន្ទាប់ពីចិនបានសម្រេចដកខ្លួន នេះបើតាមការបញ្ជាក់របស់សហព័ន្ធបាល់ទាត់កូរ៉េ KFA នៅថ្ងៃចន្ទម្សិលមិញ។
ប្រធានាធិបតីកូរ៉េ Yoon Suk-yoel បានជំរុញ និងគាំទ្រពេញទំហឹងចំពោះគម្រោងនេះ។ ប្រទេសចិនដំបូងឡើយគឺជាម្ចាស់ផ្ទះរៀបចំការប្រកួតដែលគ្រោងធ្វើឡើងអំឡុងខែមិថុនា និងកក្កដាឆ្នាំក្រោយ តែចិនបានសម្រេចដកខ្លួនវិញដោយសារបញ្ហាកូវីដ-១៩។ កាលពីខែមុនសហព័ន្ធបាល់ទាត់អាស៊ី AFC បានស្នើសុំប្រទេសមួយចំនួនដើម្បីធ្វើម្ចាស់ផ្ទះការប្រកួត ខណៈថ្ងៃទី៣០ ខែមិថុនាខាងមុខ AFC នឹងប្រកាសជាផ្លូវការ៕
អត្ថបទ៖នាង សុភាវុធ