អាជ្ញាធរ​ស្រុក​កោះធំ​ គ្រោង​អនុញ្ញាត​ពលរដ្ឋ​បើក​លក់ដូរ​ឡើងវិញ ​បើ​គ្មាន​ករណី​ឆ្លង​កូ​វីដ​ថ្មី ​ក្នុង​តំបន់​ជ្រៃ​ធំ

2021/04/27 09:59:58 am        191

កណ្ដាល ​៖ មកដល់​ថ្ងៃទី​២៦ ខែមីនា ស្ថានភាព​ការ​រាតត្បាត​មេរោគ​កូ​វីដ​-១៩ នៅក្នុង​ស្រុក​កោះធំ កំពុង​ឈាន ​ទៅរក​ភាព​ធូរស្រាល ហើយ​នៅពេល​ឆាប់ៗ​ខាងមុខនេះ ​ប្រសិនបើ​ស្ថានភាព​កូ​វីដ​-១៩ បន្ត​ភាព​ធូរស្រាល​ទៀត​នោះ ​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​នឹង​អនុញ្ញាត​អោយ​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ពាក់ព័ន្ធ​ក្នុង​តំបន់​ជ្រៃ​ធំ​នេះ​ បើក​ដំណើរការ​អាជីវកម្ម និង​ការលក់ដូរ​ឡើងវិញ​។

បើតាម​លោក អេង សុវិចិត្រ អភិបាលស្រុក​កោះធំ​ បាន​ថ្លែងប្រាប់​BTV នៅ​ថ្ងៃទី​២៦​ ខែមីនា​នេះ​ថា បច្ចុប្បន្ន​ការ​រាតត្បាត​កូ​វីដ​១៩​ យើង​កំពុង​គ្រប់គ្រង​បាន​ទាំងស្រុង ​ពោលគឺ​បច្ចុប្បន្ន​យើង​កំពុង​គ្រប់គ្រង​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ តាម​ផ្ទះ​មាន​ចំនួន​ជាង​៥០០០​នាក់ ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក ​ក្នុង​មណ្ឌល​នៅសល់​ជាង​១០០​នាក់​ និង​មាន​អ្នក​កំពុង​សំរាក​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ក្នុង​មណ្ឌល​មាន​ចំនួន ១៧៧​នាក់ ហើយ​ករណី​វិជ្ជមាន​ថ្មី ​នៃ​មេរោគ​កូ​វីដ​១៩ ​គឺ​មិន​មាន​ទៀត​នោះទេ ។

លោក អភិបាលស្រុក​កោះធំ បន្តថា ពាក់ព័ន្ធ​ស្ថានភាព​ការ​រាតត្បាត​កូ​វីដ​ ១៩​នៅក្នុង​តំបន់​ជ្រៃ​ធំ ស្រុក​កោះធំ កំពុង​បន្ត​ធូរស្រាល​នេះ អាជ្ញាធរ​ បាន​និងកំពុង​ពិនិត្យ​ពិចារណា​អោយ​ពលរដ្ឋ​នៅក្នុង​ភូមិ​ពាក់ព័ន្ធ​ចំនួន​បី​ រួមមាន ៖ ​ព្រែក​ស្ទឹង ភូមិ​ព្រែក​ស្តី និង​ភូមិ​ជ្រៃ​ធំ ​បើក​ការ​ប្រកបរ​លក់ដូរ​ឡើងវិញ​ជា​បណ្តើរៗ​។

បើ​តាម​អ្នក​ប្រកប​របរ​បើក​រថយន្ត​ដឹក​អ្នកដំណើរ​កោះធំ តាខ្មៅ ​បាន​ថ្លែងថា ​មកដល់ពេលនេះ ការ​បើក​រថយន្ត​ដឹក​អ្នកដំណើរ​ចូល​ទៅ​តំបន់​ជ្រៃ​ធំ ​គឺ​បាន​បន្ត​ការ​រឹតបន្តឹង​ជា​ធម្មតា ​នៅពេលនេះ​បើ​ទោះ​ស្ថានភាព​កូ​វីដ​១៩​ នៅ​តំបន់​ជ្រៃ​ធំ​ មាន​ភាព​ធូរស្រាល​ សង្កេតឃើញថា ​បណ្តា​ពលរដ្ឋ​ស្រុក​កោះធំ នៅ​មិនទាន់​ហ៊ាន​ចេញ​ធ្វើដំណើរ​ទៅកាន់​តំបន់​ឆ្ងាយៗ​ពី​ផ្ទះ​នោះទេ​។

ទោះយ៉ាងណា​ស្ថានភាព​ការគ្រប់គ្រង​កូ​វីដ​១៩​នៅក្នុង​ស្រុក​កោះធំ​នេះ ​បច្ចុប្បន្ន អាជ្ញាធរ​មូលដ្ឋាន​បាន​និងកំពុង​សហការ​គ្នា បន្ត​គ្រប់គ្រង និង​ស្រាវជ្រាវ​រក​ឃើញ​ពាក់ព័ន្ធ​កូ​វីដ​១៩​ថ្មី​ទៀត ​ ដើម្បី​ធ្វើ​យ៉ាងណា​អោយ​មូលដ្ឋាន និង​បណ្តា​សហគមន៍​ក្នុងស្រុក​កោះធំ​គ្មាន​ការ​រាតត្បាត​កូ​វីដ​១៩​ជាថ្មី​បន្តទៀត​៕​


អត្ថបទ ៖ ស៊ុម សុខ​ជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        121
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm