បណ្តាអតីតយុទ្ធជនអរគុណរដ្ឋាភិបាល ដែល​តែង​គិតគូរ​ដល់​គុណ​បំណាច់​អតីត​យុទ្ធជនកម្ពុជា

2022/06/21 09:16:45 pm        340

ភ្នំពេញ៖ នៅថ្ងៃទី២១ខែមិថុនារៀងរាល់ឆ្នាំកម្ពុជា តែងតែ​ប្រារព្ធ​ទិវាអតីតយុទ្ធជនកម្ពុជា ហើយនៅ​ក្នុងឆ្នាំ២០២២នេះ គឺខួបលើកទី១៥ ​នៅក្នុងឱកាសនេះដែរ ​បណ្តាអតីតយុទ្ធជន​ អរគុណរដ្ឋាភិបាល​ដែល​គិតគូរ​ដល់ពួកគាត់ ​និងបានអំពាវនាវអោយយុវជនជំនាន់ក្រោយ រួមគ្នាថែរក្សាសុខសន្តិភាព ជម្រុញប្រទេសជាតិបន្តការអភិវឌ្ឍ និងរីកចំរើន។

បើតាមបណ្តាអតីតយុទ្ធជនដែលជាអតីតទាហាន និងនគរបាលនៅខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី២១ ខែមិថុនា នេះថា បច្ចុប្បន្ននេះ ពួកគាត់មានការពេញចិត្តជាខ្លាំង ដែលរៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល បានកំណត់យក ថ្ងៃទី២១ មិថុនា ​ជាទិវាអតីតយុទ្ធជនកម្ពុជា ដើម្បីរំឭកដល់គំរូវីរភាព និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់​អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន ដើម្បីបុព្វហេតុជាតិមាតុភូមិ ហើយ ការចូលរួមធ្វើពលិកម្មនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រនេះ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ​ការកសាងសុខសន្តិភាព និង​ស្ថិរភាពសង្គមសម្រាប់កម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដើម្បី​ជាឧត្តម​ប្រយោជន៍​សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

ចំណែកឯប្រជាពលរដ្ឋ ក៏បានលើកឡើងថ្លែងអំណរគុណ ទៅដល់បណ្តាអតីតយុទ្ធជនកម្ពុជា ដែល​បានធ្វើ​ពលីកម្មចូលសមរភូមិប្រយុទ្ធដើម្បី​បញ្ចប់​សង្គ្រាម ​រហូតធ្វើអោយកម្ពុជា មានសុខសន្តិភាព អភិវឌ្ឍន៍ ​រីកចំរើនរហូតមកដល់បច្ចុប្បន្ន ​ហើយបច្ចុប្បន្នយើងក៏បានមើលឃើញថា រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគោលនយោបាយនានា ​ដើម្បី​លើក​កម្ពស់​សុខុមាលភាព និង​ជីវភាព​រស់នៅរបស់បងប្អូនអតីតយុទ្ធជនឱ្យបានល្អប្រសើរជាបន្តបន្ទាប់ ក្នុងនោះនៅពេលអតីត​យុទ្ធជន​មានជំងឺគឺបានផ្តល់ការព្យាបាល​ដោយឥតគិតថ្លៃផងដែរ។

សូមបញ្ជាក់ថា តាមសារលិខិតសម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីកម្ពុជា​ និង ជាប្រធាន​សមាគម​អតីតយុទ្ធជនកម្ពុជា ​នៅក្នុងឱកាសខួបលើកទី១៥​ ទិវាអតីតយុទ្ធជនកម្ពុជា ​២១ មិថុនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ​បច្ចុប្បន្ននៅកម្ពុជាមានអតីតយុទ្ធជនចំនួន​១០ម៉ឺន៣ ​៧៩៧នាក់ និងមាន​អ្នកនៅក្នុងបន្ទុកចំនួន ១៥ម៉ឺន០ ៥៣៩នាក់កំពុងទទួលប្រាក់របបសន្តិសុខ​សង្គមប្រចាំខែពីរដ្ឋ៕ អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm