ពលរដ្ឋ​វ័យ​ចាស់​ថា ​យុទ្ធនាកា​១៥ ​ថ្ងៃ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩​ នៅ​ភ្នំពេញ ​បាន​កាត់បន្ថយ​ពេល​រង់ចាំ

2021/04/27 09:59:58 am        149

ភ្នំពេញ ៖ ​ប្រជាពលរដ្ឋ​រស់នៅ​ខណ្ឌ​ច្បារអំពៅ ដែលមាន​វ័យ​ចាប់ពី​៦០​ឡើងទៅ ​នា​ថ្ងៃទី​២៦​ខែមីនា​នេះ បាន បន្ត​មកចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-19 ស្ថិតនៅ​មណ្ឌល​សុខភាព​ព្រែក​ឯង ​។​ពលរដ្ឋ ​បាន​គាំទ្រ​យុទ្ធនាការ​១៥​ថ្ងៃ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ​នៅ​រាជធានី​ភ្នំពេញ ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នៅពេលនេះ​។

ស្ថិតក្នុង​បរិបទ​ជំងឺ​កូ​វីដ​-19 ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-19​ Covishield​ ផលិត​នៅ​ប្រទេស​ឥណ្ឌា ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន AstraZeneca ​បាន​ប្រាប់​BTV នៅ​ថ្ងៃទី​២៦​ខែមីនា​នេះ​ថា ​ក្រោយ​ចាក់​វ៉ាក់សាំង​នេះ​រួច​ នៅ​មណ្ឌល​សុខភាព​ព្រែក​ឯង​ សុខភាព​ ជាធម្មតា ​មិន​ប្រតិកម្ម​នឹង​ថ្នាំ​នោះទេ​។ មុន​ចាក់​វ៉ាក់សាំង​បង្ការ ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ​សុខភាព និង​សួរនាំ​ព័ត៌មាន​មួយ​ចំនួនទៀត​ មុន​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​បង្ការ​។​លើសពីនេះ ​ពួកគាត់​បាន​សំដែង​ការ​គាំទ្រ​ចំពោះ យុទ្ធនាការ ​១៥​ថ្ងៃ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-19​ ជូន​ពលរដ្ឋ​ដែល​វ័យ​ចាប់ពី​៦០​ឡើងទៅ ក្នុង​រាជធានី​ភ្នំពេញ​ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នៅពេលនេះ ​ព្រោះ​កាត់បន្ថយ​ពេល​រង់ចាំ និង​មាន​ភាព​ងាយស្រួល​ជាង​មុន​ផងដែរ​។

ជា​ការ​កត់សំគាល់ យុទ្ធនាការ​១៥​ថ្ងៃ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​-19 ​ជូន​ពលរដ្ឋ​វ័យ​៦០​ឡើង ក្នុង​រាជធានី ភ្នំពេញ ​ចាប់ផ្តើម​ឡើង​ពីថ្ងៃ​២៣​ខែមីនា ​រហូត ​ថ្ងៃទី​៦ ​ខែមេសា​ ឆ្នាំ​២០២១​។​យុទ្ធនាការ​នេះ ចាប់​ផ្តើមឡើង ​បន្ទាប់ពី​សម្តេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ បានស្នើ​ដល់​លោកជំទាវ​ឱ វណ្ណឌី​ន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​ការ​ចាក់​វ៉ាក់សាំង ​និង ឯកឧត្តម​ ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​ពិភាក្សាគ្នា​អំពី​ការ​បើក​យុទ្ធនាការ​១៥​ថ្ងៃ ដើម្បី​ចាក់​វ៉ាក់សាំង​ Covishield របស់​ក្រុមហ៊ុន Astra Zeneca ដល់​មនុស្ស​ចាស់​ដែល​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង នៅក្នុង​បណ្តា​ខណ្ឌ​ទាំង​១៤ នៅ​រាជធានី​ភ្នំពេញ​។

ក្រៅពីនេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជា​ឱ្យ​មន្ទីរពេទ្យ​ទាំងអស់​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​នេះ​ដល់​អ្នក​ដែល​មាន​អាយុ​ក្រោម​៦០​ឆ្នាំ​ជា​បណ្តោះអាសន្ន​សិន ​ដើម្បី​ទុក​លទ្ធភាព​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​ចាស់ ​ចាប់ពី​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង​។ ​ប៉ុន្តែ​ទោះ​ជា​យ៉ាងនេះ​ក្តី ​ប្រសិនបើ​អ្នក​ទាំងនោះ​ទទួល​វ៉ាក់សាំង​ដូ​ស​ទី​១​ហើយ ត្រូវ​បន្ត​អនុញ្ញាត​ឱ្យ​គាត់​ទទួល​បាន​ដូ​ស​ទី​២ ​បន្តទៀត​ ដោយសារ​វ៉ាក់សាំង​មិន​អាច​ចាក់​តែ​១​លើក​នោះទេ​៕

​អត្ថបទ​ ៖​ ទូច សោភ័ណ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm