ក្រសួងបរិស្ថានបន្តយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តក្រចេះ

2022/06/21 09:53:57 pm        657

ក្រចេះ៖ នៅឯខេត្តក្រចេះ បានបើកយុទ្ធនាការអន្ទាក់សូន្យ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន មន្ទីរបរិស្ថាន និងអង្គការអភិរក្សអន្តរជាតិ (CI) គម្រោងព្រៃឡង់បៃតង អង្គការ WWF អង្គការ WCS អង្គការ WEA អង្គការ Nature Life និងអង្គការ RECOFTC ដើម្បីបញ្ឈប់ការដាក់អន្ទាក់គ្រប់ប្រភេទ នៅក្នុងតំបន់ការពារ ធម្មជាតិកម្ពុជា ដើម្បីអភិរក្សសត្វព្រៃឱ្យនៅគង់វង្ស និងមានចំនួនសម្បូរឡើងវិញ ។

អន្ទាក់ដែលត្រូវបានប្រមូលនៅក្នុងតំបន់ការពារ ដែលអង្គការ អភិរក្ស បានជួយគាំទ្រ មានចំនួនប្រហែល ២០០០ ទៅ២៥០០អន្ទាក់ក្នុងមួយឆ្នាំៗ ដែលអន្ទាក់ទាំងនោះ មានដូចជា អន្ទាក់ខ្សែកាប និង អន្ទាក់ខ្សែនីឡុង សម្រាប់ចាប់សត្វទាំងតូចទាំងធំ។

មានសត្វព្រៃមួយចំនួន ត្រូវបានប្រទះឃើញជាប់អន្ទាក់ និងមួយចំនួនទៀត ក៏ត្រូវបានរឹបអូសពី​អ្នកប្រមាញ់។ អន្ទាក់ គឺជាឃាតករសម្ងាត់ ដែលបាននឹងកំពុងសម្លាប់សត្វព្រៃជារៀងរាល់ថ្ងៃ។ ដែលនេះជាការបញ្ជាក់ឲ្យដឹងពីតំណាងអង្គការអភិរក្សអន្តរជាតិ។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា សព្វថ្ងៃ អន្ទាក់ បាននឹងកំពុង គំរាមកំហែងជីវិតសត្វស្ទើរគ្រប់ប្រភេទ នៅក្នុងតំបន់ការពារ រួមមានទាំងបក្សី សត្វជើងពីរ ជើងបួន ដូចជា ពពួកក្រចកជើងចំពាមជាដើម។ វាជាការចាំបាច់ត្រូវរៀបចំនូវវិធានការពហុវិស័យ ដែលនឹងអាចជាចលករ ជំរុញការផ្លាស់ប្តូរ ដើម្បីបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់ នៅទូទាំងប្រទេសកម្ពុជា។

វិបត្តិ អន្ទាក់បាននាំឱ្យសត្វភាគច្រើនត្រូវងាប់នៅនឹងកន្លែង ដោយសារគ្មានចំណី ខ្សោះជាតិទឹក និងសុខភាពខ្សោយជាដើម។ បើទោះបីសត្វទាំងនោះ មានសំណាងរួចខ្លួនក្រោយជាប់អន្ទាក់​ក៏​ដោយ ប៉ុន្តែរបួស ដែល បង្កដោយអន្ទាក់នោះ អាចធ្វើឱ្យសត្វទាំងនោះត្រូវពិការ ឬរបួសរ៉ាំរ៉ៃ រហូតត្រូវបាត់បង់ជីវិតវិញក៏មាន។ ហេតុនេះហើយ ទើបអន្ទាក់ បានក្លាយជាឃាតករ​លាក់មុខ​នៅតាមព្រៃ រង់ចាំសម្លាប់សត្វតូច-ធំ មិនរើសមុខ ហើយវាក៏បានក្លាយជាក្តីបារម្ភសម្រាប់អ្នកការពារ និងអភិរក្សសត្វព្រៃនៅកម្ពុជា និងក្នុងពិភពលោក។

ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ការ​បញ្ចប់វិបត្តិអន្ទាក់ ​និងជួញដូរសត្វព្រៃខុសច្បាប់ ត្រូវតែ ផ្តើម​ចេញពីសកម្មភាព ​នៃការចូលរួមរបស់ប្រជាពលរដ្ឋមូលដ្ឋាន និងការអនុវត្តច្បាប់ឱ្យបាន​តឹងរឹង​ពីអាជ្ញាធរមូលដ្ឋាន ដោយរាប់ចាប់ពីប្រជាពលរដ្ឋក្នុងភូមិ ​ដល់អ្នកផ្តល់សេវាដឹកជញ្ជូន អ្នកលក់​ដូរម្ហូបអាហារនៅទី ផ្សារ ក្នុងក្រុង ​និងទីប្រជុំជន រហូតដល់ម្ចាស់ភោជនីយដ្ឋាន ​និងអតិថិជន។ ការចូលរួមរបស់ប្រជាពលរដ្ឋ ​សហគមន៍ គឺដើរតួយ៉ាងសំខាន់ក្នុងការផ្តល់សុវត្ថិភាពដល់ការរស់រាន នៃសត្វព្រៃគ្រប់ប្រភេទ ក្នុងទីជម្រក​ ព្រៃធម្មជាតិ​ និងក្នុងការចូលរួមបញ្ឈប់ការប្រើប្រាស់ និង​ការដាក់​អន្ទាក់ ក្នុងដែនជម្រកធម្មជាតិសម្រាប់ សត្វព្រៃ។

ក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ​ឱ្យបញ្ឈប់ការទទួលទានសាច់សត្វព្រៃ ឬជាវផលិតផលពីសត្វព្រៃដទៃទៀតជាដាច់ខាត៕

អត្ថបទ៖ សេង ម័រ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm