ជើង​ហោះហើរ​ជាច្រើន​នៅ​អាមេរិក​ត្រូវ​បាន​លុបចោល​ដោយសារ​ខ្វះ​បុគ្គលិក និង​តម្លៃ​ប្រេង​ឡើងថ្លៃ​

2022/06/21 10:16:21 pm        1.3 K

​សហរដ្ឋអាមេរិក៖ អ្នកដំណើរ​តាម​អាកាស​នៅ​សហរដ្ឋអាមេរិក កំពុង​ប្រឈម​ភាពចលាចល​រដូវក្តៅ​នៅ​តាម​អាកាស​យានដ្ឋាន​នៅ​ទូទាំងប្រទេស ដោយ​ជើង​ហោះហើរ​រាប់ពាន់​ជើង​ត្រូវបាន​លុបចោលដោយសារតែ​ខ្វះ​បុគ្គលិក និង​តម្លៃ​សំបុត្រ​ឡើងថ្លៃ​ខ្ពស់ ​ខណៈ​ការ​កើនឡើង​តម្លៃ​ប្រេងឥន្ធនៈ​។​

​យ៉ាងហោចណាស់​ជើងហោះហើរ ១៥,០០០​ជើង​ត្រូវបាន​លុបចោល​នៅ​អាមេរិក​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ ដោយ​ជើងហោះហើរ​ចំនួន ​១,០០០​ជើង​ត្រូវបាន​លុបចោល​កាលពី​ថ្ងៃអាទិត្យ ដោយ​បន្ថែម​លើ​ជើងហោះហើរ​ត្រូវបាន​លុបចោល​ដែល​បាន​រាយការណ៍​ចំនួន ​១៤,០០០​ជើង​កាលពី​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​។ ក្រុមហ៊ុន​អាកាសចរណ៍​នៅ​ទូទាំង​ពិភពលោកបាន​ព្យាយាម ​ដាក់​ជំនួស​បុគ្គលិក​រាប់​ពាន់​នាក់​ដែល​ត្រូវ​បាន​កាត់​រំសាយ ​អំឡុង​ការ​រាតត្បាត​ជំងឺ ​Covid-19 កាលពី ​២​ឆ្នាំ​កន្លងទៅនេះ​។ បុគ្គលិក​ដែល​មាន​ស្រាប់​បាន​ធ្លាក់ខ្លួន​ឈឺ ខណៈ​វីរុស​កូ​រ៉ូ​ណា​បាន​បន្ត​រាលដាល​។​ ដោយ​មាន​តម្រូវ​ការ​ក្នុងការ​ដឹកជញ្ជូន​អ្នកដំណើរ ក្នុងពេល​រដូវ​កាល​វិស្សមកាល​រដូវក្តៅ​នៅ​សហរដ្ឋអាមេរិក​កំពុង​ធ្វើឡើង អ្នកវិភាគ​ក្រុមហ៊ុន​ឧស្សាហកម្ម​អាកាសចរណ៍ កំពុង​ព្យាករណ៍​ពី​ស្ថានភាពធ្ងន់ធ្ងរ​សម្រាប់​អ្នកដំណើរ និង​ជម្លោះ​យូរអង្វែង​សម្រាប់​ឧស្សាហ​កម្ម​នេះ​។​

​តម្លៃ​ប្រេង​ដែល​កំពុងតែ​កើនឡើង​បាន​បន្ថែម​ការលំបាក​សម្រាប់​អ្នកធ្វើដំណើរ ​ដោយ​តម្លៃ​សំបុត្រ​យន្តហោះ​លើផ្លូវ​ធ្វើដំណើរ​មួយចំនួន​កើនឡើង​ជាង​ទ្វេដង​។​ មន្ត្រី​រដ្ឋាភិបាល​អាមេរិក​បាន​ដាក់​សម្ពាធ​លើ​ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍​សហរដ្ឋអាមេរិក​ជាច្រើន ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​សេវា​ដឹក​អ្នកដំណើរ​អំឡុង​កិច្ចប្រជុំ​មួយ​កាលពី​សប្តាហ៍​មុន និង​បាន​គំរាម​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​អាកាស​ចរណ៍​ដែល​មិនបាន​ការពារ​អតិថិជន​របស់​ខ្លួន​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm