ប្រភិភូកម្ពុជាជាង ៣០ក្រុមហ៊ុន អញ្ជើញចូលរួមប្រជុំនៃគម្រោងតភ្ជាប់ផ្លូវរថភ្លើង​ល្បឿនលឿន​ក្នុងអាស៊ាន

2022/06/21 11:54:08 pm        671

ភ្នំពេញ៖ ប្រតិភូកម្ពុជានៅក្នុងវិស័យឡូជីស្ទិកប្រមាណជាង ៣០ ក្រុមហ៊ុន នឹងអញ្ជើញចូលរួមប្រជុំនៅប្រទេសឡាវ លើគម្រោងពិភាក្សា នៃការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនរួមមាន៖ ប្រទេសចិន វៀតណាម ឡាវ ថៃ និងកម្ពុជា ដើម្បីសម្រួលដល់ការដឹកជញ្ជូន ក្នុងប្រទេសជាប់តំបន់ទន្លេមេគង្គ។

លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា ថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន BTV ឱ្យដឹងថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ ប្រតិភូក្នុងវិស័យឡូជីស្ទិកនៃវិស័យឯកជននៅកម្ពុជា មានជាង ៣០ ក្រុមហ៊ុន ដែលដឹកនាំដោយលោកឧកញ៉ាផ្ទាល់ បានអញ្ជើញទៅចូលប្រជុំនៅ​ប្រទេស​ឡាវ ដោយក្នុងកិច្ចប្រជុំនោះ មានការចូលរួមពីប្រតិភូប្រាទេសវៀតណាម ថៃ និងប្រទេសឡាវ ខ្លួនឯងដោយផ្ទាល់ ដើម្បីប្រជុំពិភាក្សា នៃគម្រោងការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿន (ប្រទេសជាប់តំបន់ទន្លេមេគង្គ) រវាងប្រទេសចិន វៀតណាម ឡាវ ថៃ និងកម្ពុជា។

លោកឧកញ៉ា បន្តឲ្យថា ជុំវិញការប្រជុំពិភាក្សានៃគម្រោងតភ្ជាប់ផ្លូវរថភ្លើងឆ្លងកាត់អាស៊ាននេះ ពិតជា​មានសារៈសំខាន់ណាស់ ប្រសិនការ​អនុវត្តប្រព្រឹត្តិទៅដោយរលូន ​វានឹងផ្តល់ផលប្រយោជន៍ នឹង​សម្រួលដល់ការដឹកជញ្ជូន ​ជាពិសេសការដឹកជញ្ជូនទំនិញឆ្លងកាត់ពីកម្ពុជាទៅកាន់ប្រទេសចិន, ខណៈបច្ចុប្បន្នការដឹកជញ្ជូនតាមផ្លូវទឹករវាងកម្ពុជា-ចិន បានប្រើប្រាស់រយៈពេលយូរ ចន្លោះពី ១០ ថ្ងៃ ទៅ១៥ថ្ងៃ ។

ចំណែកជុំវិញការដឹកជញ្ជូនតាមផ្លូវរថភ្លើងនេះ​ បើយើងគិតរយៈពេលនៃការដឹកជញ្ជូន ពីគុណមិញ​ប្រទេសចិន ​មកដលប្រទេសឡាវ​ គឺប្រើប្រាស់រយៈពេលត្រឹម ៧២ ម៉ោងប៉ុណ្ណោះ ​ដែលបញ្ហានេះ យើងត្រូវពិភាក្សាឲ្យបានច្បាស់លាស់សម្រាប់ការតភ្ជាប់ ​ជាពិសេសតម្លៃនៃការដឹកជញ្ជូនតែម្តង។

សូមបញ្ជាក់ថា ជុំវិញវិស័យដឹកជញ្ជូន, បច្ចុប្បន្នផលប៉ះពាល់បានកើតឡើង គឺការរឹតត្បិត​នៃការ​ទប់ស្កាត់នៃការរីករាលដាលជម្ងឺកូវីដ១៩, ការឡើងថ្លៃប្រេង​ ដោយសារសង្គ្រាមនៅរុស្សី-អ៊ុយក្រែន​ជាដើម ដែលការងារនេះបានជះឥទ្ធិពលដល់ការឡើងថ្លៃនៃសេវាដឹកជញ្ជូន ក្នុងនោះចំពោះថ្លៃ​សេវាដឹកជញ្ជូនតាមកប៉ាល់វិញ បានប្រែប្រួលយ៉ាងខ្លាំងផងដែរ ខណៈតម្លៃនៃការដឹកជញ្ជូនពីមុន ថ្លៃមួយកុងតេន័រ ចន្លាះពី ២ ៥០០ ទៅ ៣ ០០០ ដុល្លារអាមេរិក ​បច្ចុប្បន្នបានហក់ជាង ៨ ០០០ ដុល្លារក្នុងមួយទូរ ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm