អន្ដរជាតិ៖ កាលពីថ្ងៃចន្ទម្សិលមិញ កងកម្លាំងរុស្ស៊ីបានដណ្តើមយកដែនដីតាមដងទន្លេសមរភូមិជួរមុខមួយនៅភាគខាងកើតអ៊ុយក្រែន និងបានបង្កើនសម្ពាធលើទីក្រុងសំខាន់ៗចំនួនពីរ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានព្យាករណ៍ថាទីក្រុង Moscow នឹងបង្កើនការវាយប្រហារនៅមុនកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបដែលរំពឹងថានឹងស្វាគមន៍ការចូលជាសមាជិករបស់ទីក្រុង Kyiv ក្នុងប្លុកមួយនេះ៕

