
អន្ដរជាតិ៖ ក្រសួងការពារជាតិរុស្ស៊ីក៏បានបញ្ចេញវីដេអូ បង្ហាញពីការបាញ់គ្រាប់រ៉ុក្កែតស្វ័យកម្ម Uragan ជាច្រើនគ្រាប់ដែលផលិតដោយខ្លួនឯង។
យោធាការពារជាតិរុស្ស៊ី បានចេញផ្សាយវីដេអូផងដែរ បង្ហាញនាវាចម្បាំងរបស់កងទ័ពជើងទឹករុស្ស៊ីកំពុង ធ្វើប្រតិបត្តិការនៅលើដែនទឹកដែលខ្លួនបាននិយាយថាជាសមុទ្របាល់ទិក។ នៅក្នុងវីដេអូនេះ នាវា Soobrazitelny អាចត្រូវបានគេមើលឃើញ កំពុងបាញ់ទៅលើគោលដៅមួយខណៈវាបើកបរនៅលើសមុទ្រ៕

