ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន​៖ កោះកុង​យកឈ្នះ​ឬ​ទ្ធី​សែន​ទាំង​លំបាក​ក្នុង​ជើង​ទី​១ នៃ​វគ្គ​ជម្រុះ​ថ្នាក់​ជាតិ

2022/06/22 05:19:01 pm        433

​បាល់ទាត់៖ ក្រុមបាល់ទាត់​កោះកុង​អេ​ហ្វ​ស៊ីបាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ឬ​ទ្ធី​សែន ទាំង​ប្រផិតប្រផើយដោយ​លទ្ធផល ៣-២ ក្នុងជំនួប​ជើង​ទី​១ នៃ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ វគ្គ​ជម្រុះ​ថ្នាក់ជាតិកាលពី​ល្ងាច​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២២ ម្សិលមិញ។​

​ជំនួប​នៅ​ទីលាន​វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច​នេះ វគ្គ​ទី​១ កុង​អេ​ហ្វ​ស៊ីបាន​បើក​ការ​នាំមុខ​ក្រុម​ម្ចាស់ផ្ទះ ២​គ្រាប់​មុនដែល​ធ្វើ​សម្រេច​ដោយ​កីឡាករ ពៅ ភា​រិ​ទ្ធ នៅ​នាទី​ទី​៧ និង​កីឡាករ សាន បូរ៉ា នៅ​នាទី​២២។​ ​ប៉ុន្ដែ​ចូល​វគ្គ​ទី​២ លេង​បាន​ប្រមាណ ១៥​នាទី ក្រុម​ឬ​ទ្ធី​សែនក៏បាន​វាយបក​តាម​ស្មើ ២-២ វិញដែល​រកបាន​ដោយ​កីឡាករ បុក អាំង​ឡី នៅ​នាទី​៥៥ និង​កីឡាករ ជា សា​វៃ នៅ​នាទី​៦០។​

​លទ្ធផល​បណ្ដោះអាសន្ន​នេះបានធ្វើ​ឲ្យ​ក្រុម​ទាំងពីរ ព្យាយាម​វាយ​សម្រុក​គ្នា​កាន់តែខ្លាំងរហូតដល់​នាទី​៧២ ទើប​កីឡាករ សាន បូរ៉ា រកបាន​គ្រាប់​ទី​៣ ឲ្យ​ក្រុម​កោះកុង​អេ​ហ្វ​ស៊ី ហើយក៏​ជា​គ្រាប់​ជ័យជម្នះ​ក្នុងការ​ប្រកួត​ជើង​ទី​១ នេះដែរ។​ ​គួរ​ដឹងថា ក្រុម​ទាំងពីរនឹងត្រូវ​ជួបគ្នា​ម្ដងទៀតនៅ​ជើង​ទី​២ នា​ថ្ងៃទី​០៦ ខែកក្កដា​ខាងមុខដើម្បី​កាត់សេចក្ដី​រក​ក្រុម​ខ្លាំង​ឡើងទៅ​លេង​ដំណាក់កាល​ទី​៣ ឬ​ការប្រកួត​ថ្នាក់ជាតិនៃ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        2
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        88
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        421

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់

2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm