ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន​៖ ព្រៃវែង​យកឈ្នះ​កំពត ៥-២ ក្នុង​ជើង​ទី​១ នៃ​វគ្គ​ជម្រុះ​ថ្នាក់ជាតិ​

2022/06/22 05:26:12 pm        450

​បាល់ទាត់៖ ក្រុមបាល់ទាត់​ខេត្តព្រៃវែងបាន​វាយបក​យកឈ្នះ​ក្រុម​កំពត​អេ​ហ្វ​ស៊ីដោយ​លទ្ធផល ៥-២ ក្នុងជំនួប​ជើង​ទី​១ នៃ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ សម្រាប់​វគ្គ​ជម្រុះ​ថ្នាក់ជាតិនៅ​កីឡដ្ឋាន​ខេត្តកំពតកាលពី​ល្ងាច​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២២ ម្សិលមិញ។​

​ការប្រកួត​នេះ កំពតបាន​បើក​ការ​នាំមុខ​ក្រុម​ភ្ញៀវ ១​គ្រាប់នៅ​នាទី​ទី​៥ ដោយ​ការ​បាល់​ពិន័យ ១១​ម៉ែត្រ​របស់​កីឡាករ ថៃ ចំរុង មុន​កីឡាករ វឿន វ៉ា រកបាន​គ្រាប់​តាម​ស្មើ​វិញដោយ​ការ​ស៊ុត​បាល់​ពិន័យ ១១​ម៉ែត​ដូចគ្នានៅ​នាទី​១៤។​ ៨​នាទី​ក្រោយមក ក្រុម​ម្ចាស់ផ្ទះ​បា​នរក​គ្រាប់​បាល់​នាំមុខ​ជាថ្មីដែល​ធ្វើ​សម្រេច​ដោយ​កីឡាករ យ៉ើ អះ​ម៉ាក់ នៅ​នាទី​២២ តែ​ត្រូវ​កីឡាករ វឿន វ៉ា ដដែលជា​អ្នករក​គ្រាប់​បាល់​តាម​ស្មើនៅ​នាទី​២៤ មុន​រូបគេបន្ថែម​គ្រាប់​នាំមុខ​ឲ្យ​ព្រៃវែងនៅ​នាទី​៣៨។​

​ចូល​វគ្គ​ទី​២ ក្រុម​ព្រៃវែង​អេ​ហ្វ​ស៊ីបាន​បន្ថែម ២​គ្រាប់​ទៀតដោយ​កីឡាករ អ៊ិន ឃឹ​ន​ដា​រ៉ូ នៅ​នាទី​៧៥ និង​កីឡាករ ផាន សុ​ផេ​ន នៅ​នាទី​៩០+៣ ដើម្បី​ធានា​ជ័យជម្នះ​ក្នុងការ​ប្រកួត​នេះ​តែម្ដង។​ ​យ៉ាងណាក្ដី​ក្រុម​ទាំងពីរនឹងត្រូវ​ជួបគ្នា ១​ជើង​ទៀតដើម្បី​កាត់សេចក្ដី​រក​ក្រុម​ឈ្នះ​ឡើងទៅ​ប្រកួត​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ថ្នាក់ជាតិដោយ​ជើង​ទី​២ ក្រុម​ទាំងពីរគ្រោង​ជួបគ្នា​នា​ថ្ងៃទី​០៦ ខែកក្កដា​ខាងមុខនៅ​កីឡដ្ឋាន​ខេត្តព្រៃវែង​វិញ​ម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm