ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ នាឆ្នាំ២០២២នេះ ដែលកម្ពុជាធ្វើជាម្ចាស់ ផ្ទះបានដំណើរការកិច្ចប្រជុំជាផ្លូវការ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
កិច្ចប្រជុំនេះមានការចូលរួមពី សំណាក់រដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ាន ក្នុងនោះក៏មានការចូលរួមពីសំណាក់រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសមីយ៉ាន់ម៉ាផងដែរ។
នៅក្នុងកិច្ចប្រជុំប្រមុខការពារជាតិកម្ពុជាបានលើកឡើងអំពីបញ្ហាសំខាន់ៗជាច្រើននៅក្នុងតំបន់ និងពិភពលោក រួមមានបញ្ហាប្រកួតប្រជែងរវាងមហាអំណាច ការបែងចែកផ្នែកមនោគមន៍វិជ្ជា ការ កៀបសង្កត់ សង្គ្រាមស៊ីវិល គ្រោះមហន្តរាយ រហូតដល់ជំងឺរាតត្បាតសកល បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាមីយ៉ាន់ម៉ា សង្គ្រាមរវាងរុស្សីនិងអ៊ុយក្រែន រួមទាំងបញ្ហាសំខាន់ៗមួយចំនួនទៀត៕



