អឺរ៉ុប៖ ទីក្រុង Brussels និងអង្គការក្រៅរដ្ឋាភិបាលនានាបានបង្ហាញក្ដីបារម្ភ អំពីប្រទេសមួយចំនួនរបស់សហភាពអឺរ៉ុប រួមទាំងអាល្លឺម៉ង់ងាកទៅប្រើធ្យូងថ្មសម្រាប់ផលិតថាមពល ខណៈសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពល។

ប្រធានគណៈកម្មការសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen បានប្រាប់សារព័ត៌មានមួយចំនួនរបស់អឺរ៉ុប នៅក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃអង្គារថា យើងត្រូវធ្វើឲ្យប្រាកដថា យើងប្រើវិបត្តិនេះដើម្បីដើរទៅមុខ និងមិនត្រូវដើរថយក្រោយលើឥន្ធនៈហ្វូស្ស៊ីលដ៏កង្វក់នេះឡើយ។ លោកស្រីបានបន្ថែមថា វាជាខ្សែបន្ទាត់ដ៏ត្រឹមត្រូវ ហើយមិនត្រូវកំណត់ថា តើយើងនឹងត្រូវចាប់ឱកាសដ៏ត្រឹមត្រូវនោះអត់។ ការផ្លាស់ប្តូរគឺជាប្រតិកម្មទៅនឹងអឺរ៉ុបដែលស្រេកឃ្លានថាមពល កំពុងត្រូវប្រឈមខ្លាំងនឹងកង្វះខាតការផ្គត់ផ្គង់ឧស្ម័ន និងប្រេងរបស់រុស្ស៊ី ដែលធ្វើឱ្យប៉ះយ៉ាងធ្ងន់ធ្ងរដល់មហិច្ឆតារបស់សហភាពអឺរ៉ុប ដែលនឹងត្រូវក្លាយជាប្រទេសដែលស្រោចស្រង់បម្រែបម្រួលអាកាសធាតុ នៅត្រឹមឆ្នាំ ២០៥០។
ប្រទេសអាល្លឺម៉ង់ អូទ្រីស និងហូឡង់បាននិយាយថា ខ្លួននឹងបន្ធូរបន្ថយវិធានការការរឹតត្បិតនានា លើស្ថានីយថាមពលដើរដោយធ្យូងថ្ម បន្ទាប់ពីក្រុមហ៊ុនថាមពលដ៏ធំរបស់រុស្ស៊ី Gazprom បានអះអាងថា ខ្លួននឹងកាត់បន្ថយបរិមាណឧស្ម័នដែលខ្លួនផ្គត់ផ្គង់តាមបំពង់ Nord Stream ទៅកាន់ប្រទេសអាល្លឺម៉ង់៕
អត្ថបទ៖ សុខមាន