កងទ័ព៖ ចាក់វ៉ាក់សាំងដូសជំរុញទី៥រួច ធានាសុវត្ថិភាពបន្ថែមទៀត ក្នុងពេលបំពេញការងារ

2022/06/22 08:19:14 pm        445

ភ្នំពេញ៖ ជាថ្មីម្តងទៀត កងទ័ពបំរើការងារនៅក្រសួងការពារជាតិ នៅថ្ងៃទី ២២ខែមិថុនានេះ បន្តទៅចាក់វ៉ាក់សាំងដូសជំរុញទី៥ ដើម្បីបង្កើនអង់ទីគ័រទប់ទល់នឹងការវាយលុកពីជំងឺកូវីដ-១៩ និងធានាសុវត្ថិភាពបន្ថែមទៀត ក្នុងពេលបំពេញការងារ។

កងទ័ពដែលបានចូលចាក់វ៉ាក់សាំង ក្នុងមន្ទីរពេទ្យព្រះកេតុមាលា នៅថ្ងៃទី២២ ខែមិថុនានេះ បានប្រាប់BTVឱ្យដឹងថា បន្ទាប់ពីចាក់វ៉ាក់សាំងដូសជំរុញទី៥រួចរាល់ ​ជួយបង្កើនទំនុកចិត្ត និង​ធានាសុវត្ថិភាព​ បន្ថែមទៀតពេលបំពេញការងារ ​បើទោះបីបច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា មានភាពល្អប្រសើរក្តី។

ក្រៅពីនេះ ពួកគេបានអគុណដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងជាពិសេសសម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី ​នៃព្រះរាជាណាចក្រកម្ពុជា ដែលបានស្វះស្វែងរកវ៉ាក់សាំង​ចាក់ជូន​ដល់កងទ័ព ​និងប្រជាពលរដ្ឋទាំងប្រទេសផងដែរ។

វេជ្ជបណ្ឌិត សេង ឈុន នាយករងមន្ទីពេទ្យព្រះកេតុមាលា​ បានឱ្យដឹងដែរថា ​បច្ចុប្បន្ន មន្ទីរពេទ្យ បន្តចាក់វ៉ាក់សាំងដូសមូលដ្ឋាន រហូតដល់ដូសជំរុញទី៥ជូនដល់កងទ័ព ​គ្រួសារកងទ័ព ​និងពលរដ្ឋ។ ក្រៅពីការងារចាក់វ៉ាក់សាំង មន្ទីរពេទ្យក៏មមាញឹកបញ្ចូលទិន្ន័យកាតចាក់វ៉ាក់សាំង​ ជូនពលរដ្ឋ ដែលធា្លប់ ​ចាក់វ៉ាក់សាំងកូវីដ-១៩ដូសមូលដ្ឋាន ​រៀបចំដោយក្រសួងការពារជាតិ​ ប៉ុន្តែដូសជំរុញ ពួកគេទៅចាក់ នៅទីតាំងដែលរៀបចំដោយក្រសួងសុខាភិបាលវិញ។

លោកវេជ្ជបណ្ឌិត បានក្រើនរំលឹកដល់កងទ័ព និងប្រជាពលរដ្ឋទូទៅ ដែលមិនទាន់ចាក់វ៉ាក់សាំង ត្រូវរួសរាន់ទៅទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។

ចាប់ពីតាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១មក ប្រទេសកម្ពុជា បើកដំណើរការសេដ្ឋកិច្ចធម្មតា ជាមួយវត្ត​មាន​ជំងឺកូវីដ-១៩ ក្រោយពេលរាជរដ្ឋាភិបាលទទួលបានជោគជ័យ​លើ​នយោបាយ​ចាក់វ៉ាក់សាំង ស្រោចលើប្រជាពលរដ្ឋបានជាច្រើនលាននាក់។ ​បច្ចុប្បន្ន ​ការចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវរាជ​រដ្ឋាភិបាល បន្តចាត់ទុកជាយុទ្ធសាស្រ្តដ៏សំខាន់មួយ ដើម្បីធានានិរន្តរភាពការរស់​នៅធម្មតាជាមួយជំងឺនេះ ៕ អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        163
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm