រុស្ស៊ី​គំរាម​ឆ្លើយតប​បម្រាម​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ប្រទេស​លី​ទុយ​អា​នី​ ខណៈ​លី​ទុយ​អា​នី​និយាយ​ថា គ្មាន​ការរារាំង​

2022/06/22 09:43:23 pm        923

​រុស្ស៊ី៖ ប្រធាន​សន្តិសុខ​របស់​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ​បាន​និយាយថា ​ទីក្រុង​មូ​ស្គូ​នឹង​ឆ្លើយតប​ទៅនឹង​ការ​សម្រេច​ចិត្ត​របស់​ប្រទេស​លី​ទុយ​អា​នី ​ក្នុង​ការ​ហាមឃាត់​ការឆ្លងកាត់​ការដឹកជញ្ជូន​ទំនិញ​តាម​រថភ្លើង​ពី​ប្រទេស​រុស្ស៊ី​ ទៅកាន់​តំបន់​នៅ​សមុទ្រ​បាល់​ទិ​ក​របស់​រុស្ស៊ី ហើយ​ការ​ឆ្លើយ​តប​នេះ​នឹង​ផ្តល់​ផល​ប៉ះ​ពាល់​អវិជ្ជមាន​ខ្លាំងលើ​ប្រជាជន​លី​ទុយ​អា​នី ដោយ​បន្ថែម​លើ​ភាព​តានតឹង​ដែល​មាន​ខ្ពស់​រួច​ទៅ​ហើយ​នៅ​ក្នុង​តំបន់​។

​ការ​ហាមឃាត់​លើ​ទំនិញ​ដែល​ស្ថិត​នៅ​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប ​ត្រូវ​បាន​ប្រកាស​ដោយ​អាជ្ញាធរ​ប្រទេស​លី​ទុយ​អា​នី​កាលពី​ដើមខែ​នេះ និង​បាន​ជំរុញ​ឱ្យ​មាន​ការ​ខឹង​សម្បារ ​និង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​ទីក្រុង​មូ​ស្គូ ដោយ​វិមាន​ក្រឹម​ឡាំង​បាន​ថ្កោលទោស​ទង្វើ​នេះ​ថា ​ជា​វិធាន​ការ​មិន​ធ្លាប់​មាន​ពី​មុន​មក និង​ខុសច្បាប់​។​ លោក Nikolai Patrushev រដ្ឋមន្ត្រី​ដ៏​មាន​ឥទ្ធិពល​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​វិមាន​ក្រឹម​ឡាំង​បាន​ទៅ​ពិនិត្យ​តំបន់ Kaliningrad កាលពី​ថ្ងៃ​អង្គារ និង​បាន​ប្តេជ្ញា​ក្នុង​អំឡុង​ពេល​កិច្ចប្រជុំ​សន្តិសុខ​ជាតិ​ថា ​នឹង​មាន​វិធានការ​លើ​បម្រាម​នេះ​។ រុស្ស៊ី​ច្បាស់​ជា​នឹង​ឆ្លើយតប​ចំពោះ​សកម្មភាព​បង្កជម្លោះ​បែបនេះ ហើយ​ផលវិបាក​របស់​ពួកគេ​នឹង​ជះឥទ្ធិពល​អវិជ្ជមាន​យ៉ាង​ខ្លាំង​ដល់​ប្រជាជន​លី​ទុយ​អា​នី​។​

​រដ្ឋាភិបាល​​លី​ទុយ​អា​នីបានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា ការដឹកជញ្ជូន​អ្នក​ដំណោះ និង​ទំនិញ​ដែល​មិន​ជាប់​ទណ្ឌកម្មទៅ​ និង​មកពី​ដែនដី​តំបន់ Kaliningrad កាត់​តាម​ប្រទេសលី​ទុយ​អា​នីនៅ​បន្ត​គ្មាន​ការបង្អាក់​នោះទេ ហើយ​បម្រាម​លើ​ការដឹកជញ្ជូន​ឆ្លងកាត់​នៃ​ទំនិញ​ជាប់ទណ្ឌកម្ម គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ទណ្ឌកម្ម​ទី​៤ ​នៃ​ទណ្ឌកម្ម​របស់​សហ​ភាព​អឺរ៉ុប​លើ​ប្រទេសរុស្ស៊ី​។ មន្ត្រីជាន់ខ្ពស់​​លី​ទុយ​អា​នីបាន​រិះគន់​ប្រតិកម្ម​របស់​រុស្ស៊ី​ ចំពោះ​ចំណាត់ការ​នេះថា ​ជា​បំណង​ដោយ​វិមាន​ក្រឹម​ឡាំង​ដើម្បី​បំប៉ោង​យុទ្ធនា​ការឃោសនា ដោយ​ព្យាយាមបង្កើត​រូបភាព​នៃការបិទច្រក ​ដែល​ផ្តោតលើ​ការប្រើប្រាស់​ក្នុងស្រុក៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm