
អន្ដរជាតិ៖ យោងតាមការអះអាងរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋ បានឲ្យដឹងថា ការរញ្ជួយដីដ៏ខ្លាំងក្លា បានសម្លាប់មនុស្សជាង ១ពាន់នាក់ និងមនុស្សជាង ១.៥០០នាក់ផ្សេងទៀត បានរងរបួសនៅតំបន់ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន។
រូបភាពជាច្រើន បានមើលឃើញបំណាក់ដី និងផ្ទះបែកបាក់ នៅខេត្តភាគខាងកើត ប៉ាក់ទីកា ជាកន្លែងដែលក្រុមជួយសង្រ្គោះ កំពុងប្រឹងប្រែងព្យាបាលអ្នករងរបួស៕
